Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​មិច​ស៊ិកកូ ក្លាយជា​ស្ត្រី​អាយុ​ច្រើន​បំផុត​ពិភពលោក​មាន​ផ្ទៃពោះ​

spot_img

​​ទោះបី​មាន​អាយុ ៧០​ឆ្នាំ និង​មានកូន​ដល់ ៧ នាក់ តែ​លោកយាយ​រូប​នេះ​នៅ​មាន​ផ្ទៃពោះ​កូន​ទី ៨ ។ ប្រសិន​ទារក​ត្រូវបាន​បង្កើត លោកយាយ​នឹង​ក្លាយជា​ស្ត្រី​អាយុ​ច្រើន​បំផុត​ពិភពលោក​មាន​កូន ។​

​លោកយាយ Maria de laluz អាយុ ៧០​ឆ្នាំ រស់នៅ​ទីក្រុង Mazatlan រដ្ឋ Sinaloa ម៉ិច​ស៊ិកកូ បាន​មាន​ផ្ទៃពោះ​កូន​ទី ៨ បាន​៦​ខែ ហើយ​រូបភាព​អេកូ​បង្ហាញថា ទោះជា​កូនស្រី ។​

​លោកយាយ Mraria de laluz ឲ្យដឹងថា គាត់​កំពុង​មាន​ផ្ទៃពោះ​នៅ​ខែ​ទី ៦

​លោកយាយ​មិន​បាន​ប្រាប់​លំអិត​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​វិធី​ណា​ទេ ។ ប៉ុន្តែ​លោកយាយ​ក៏​ទទួលស្គាល់​ថា ខ្លួនឯង​មិន​ដឹង​ថា មាន​ផ្ទៃពោះ​រហូតដល់ ៣​ខែ ។​

​ដោយសារ​មាន​វ័យ​ខ្ពស់ លោកយាយ​គ្រោង​នឹង​សម្រាលកូន​ដោយ​ការវះកាត់ ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន ។ កូន​ដោយ​ការវះកាត់​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​និង​កូន ។​

​លោកយាយ Maria ឲ្យដឹងថា កូន និង​សាច់ញាតិ​របស់​លោកយាយ​សម្តែង​ការ​មិន​សប្បាយចិត្ត ពេល​ដឹង​ថា លោកយាយ​មាន​ផ្ទៃពោះ ។ ប៉ុន្តែ​គាត់​មិន​អើពើ​ឡើយ គាត់​នៅ​តែ​រីករាយ និង​សង្ឃឹមថា កូនស្រី​នឹង​កើត​មក​ដោយ​មាន​សុខភាព​ល្អ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ៕​

spot_img
×