Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើអ្នកដែលស្គាល់ អម្បូរបក្សីឋានសួគ៌ស្អាតបំផុតពិភពលោកដែរឬទេ ?

spot_img

បក្សីឋានសួគ៌នៅត្រូវបានគេហៅនៅតាមតំបន់ផ្សេងៗគ្នាជាអាទិ៍ បក្សីចក្រវាឡ បក្សីព្រះអាទិត្យ ។ អម្បូរបក្សីនេះ មានប្រភេទ (ខ្នែង) រាប់សិបឯណោះ តែពួកវាទាំងអស់សុទ្ធសឹងមាន​រូបរាងដ៏ស្អាត ។

បក្សីឋានសួគ៌ គេឃើញវត្តមាននៅតំបន់ខាងកើតប្រទេសឥណ្ឌូណេស៊ី Papua New Guinea និងភាគខាងកើតអូស្ត្រាលី ។

ជាទូទៅពួកវាមានរោមចម្រុះពណ៌ និងត្រូវបានគេប្រសិទ្ធនាមថា ជាប្រភេទបក្សីស្អាតបំផុតពិភពលោក ។

ក្នុងរដូវបន្តពូជ រោមចម្រុះពណ៌ដ៏ស្អាតពោរពេញដោយការទាក់ទាញនេះ ត្រូវបានពពួកបក្សា (ឈ្មោល) ប្រើប្រាស់ដើម្បីចែចង់ ពួកបក្សី (ញី) ។

ទន្ទឹមនោះពពួកបក្សា (ឈ្មោល) តែង “ស្រែកច្រៀង” ដើម្បីបង្ហាញទេពកោសល្យក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ពួកបក្សី (ញី) ។

ពួកបក្សីឋានសួគ៌មានច្រើនប្រភេទខុសគ្នា ប៉ុន្តែស្ថិតក្នុងអម្បូរតែមួយ ហើយសុទ្ធសឹងមានរូបរាងដ៏ស្រស់ឆើតឆាយ ។

បក្សីឋានសួគ៌គឺជាអម្បូរបក្សីមួយក្នុងចំណោមបក្សីដែលចេះ “ស្រែកច្រៀង” តាំងពីសម័យកាលយូរលង់បំផុត ។

បក្សីឋានសួគ៌រស់នៅក្នុងតំបន់ត្រូពិក រួមមាន ៖ តំបន់ព្រៃភ្លៀងត្រូពិក ព្រៃលិចទឹក និងព្រៃសម្បូរស្លែ ហេតុនេះឯងទើបគេមិនងាយប្រទះអម្បូរបក្សីនេះឡើយ ៕ ចន្ទ្រា

spot_img
×