Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! ក្មេងស្រី​៤​នាក់​កំពុង​ថតរូប selfie លើ​ស្ពាន ស្រាប់តែ​ស្ពាន​បាក់ស្រុត បណ្តាល​ឲ្យ​ធ្លាក់​​ចុះ​​របួស​​យ៉ាង​​សាហាវ

spot_img

​ស្ត្រី​វ័យក្មេង ៣ នាក់ ក្នុងនោះ​មាន​ក្មេងស្រី​ជំទង់​២​នាក់ បាន​រងរបួស​បាក់ឆ្អឹង​ច្រើន​កន្លែង បន្ទាប់ពី​បាន​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់ ៣០ ហ្វីត (៩ ម៉ែត្រ​) ខណៈ​ពួកគេ​កំពុង​ថតរូប selfie ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​ស្ពាន​អាច​បំរើ​ឲ្យ​ផ្លូវ​រថភ្លើង​មួយ ឆ្លងកាត់​លើ​ទន្លេ Cais នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Castelo do Piaui ប្រទេស​ប្រេ​ស៊ី​ល ។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ផ្នែក​ម្ខាង​នៃ​ស្ពាន​នោះ ស្រាប់តែ​បាក់ស្រុត​ចុះ​ភ្លាមៗ នៅពេលដែល​នារី​វ័យក្មេង​មួយក្រុម កំពុង​នាំគ្នា​ថតរូប selfie យ៉ាង​រីករាយ ។​

​នារី​អាយុ ២២ ឆ្នាំ និង​ក្មេងស្រី​ជំទង់​២​នាក់​អាយុ​ចន្លោះ​ពី ១៥ ទៅ ១៦ ឆ្នាំ បាន​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់ ១០ ម៉ែត្រ និង​រងរបួស​​បាក់​​ឆ្អឹង​ច្រើន​កន្លែង ។​

​អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ចេញ​រូបថត​របស់​ក្មេងស្រី​ទាំង​៣​នាក់ រួមជាមួយ​មិត្តភក្តិ​ទី​៤​ម្នាក់ទៀត ដែល​ថត​នៅ​កន្លែងកើតហេតុ​ក្នុង​ថ្ងៃនោះ​មុនពេល​ឧបទ្ទវហេតុ​កើតឡើង ។​

​មន្ត្រី​ប៉ូលីស​ឈ្មោះ Marcelo Freitas បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ស្ពាន​នោះ​ឆ្លងកាត់​លើ​ទន្លេ Cais នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​ផ្លូវ​រថភ្លើង ប៉ុន្តែ ស្ថិតនៅក្នុង​ស្ថានភាព​ទ្រុឌទ្រោម​យូរ​មកហើយ​» ។​

​ក្មេងស្រី​រងគ្រោះ​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បឋម​នៅ​គ្លីនិក​ក្បែរ​នោះ មុនពេល​ដឹក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ Teresina ។​

​ក្មេងស្រី​២​នាក់​បាន​រងរបួស​បាក់ជើង​ទាំងសងខាង ខណៈ​ម្នាក់ទៀត​ជើង​បាក់​ជើងឆ្វេង ។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ស្ពាន​នេះ​គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ ហើយ​វា​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​ក្រសួង​ដឹកជញ្ជូន ដើម្បី​ធ្វើការ​ជួសជុល ៕ ចន្ទី​

spot_img
×