Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ពី​រដ្ឋាភិបាល​ចំនួន​៤​មក​ពិនិត្យ​សិក្សា និង​បាន​អនុម័ត​ក្រមសីលធម៌​តំណាងរាស្ត្រ​

spot_img

​ភ្នំពេញ​៖​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ រដ្ឋសភា​បាន​អនុម័ត​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​រាជរដ្ឋាភិបាល​បាន​ស្នើ​សុំ​រដ្ឋសភា​អនុម័ត​មក​ពិនិត្យ និង​សិក្សា មុន​នឹង​ឈាន​ដល់​ការដាក់​ឬ​មិន​ដាក់ជូន​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​នេះ​។​

​ក្រៅពី​ការទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៤​នោះ​ហើយ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​អនុម័ត​លើ​សេចក្តីសម្រេច​ស្តីពី​ក្រមសីលធម៌​អ្នកតំណាងរាស្ត្រ​ផងដែរ​។ ក្រមសីលធម៌​អ្នកតំណាងរាស្ត្រ​ដែល តាក់តែងឡើង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​ការងារ​តំណារាស្ត្រ ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែល​រដ្ឋសភា​ទទួល​យក​មក​ពិនិត្យ និង​សិក្សា​នោះ មាន​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច ប្រគល់​ដល់​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​វិញ​។​

​សេចក្តីព្រាងច្បាប់​មួយ​ទៀត គឺ​សេចក្តីព្រាងច្បាប់​ស្តីពីស​ញ្ជា​តិ​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សម្រេច​ប្រគល់​ដល់ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

​សេចក្តីព្រាង​ទី​៣ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​ទៅឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ គឺ​សេចក្តី​ព្រា​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ។​

​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ប្រគល់​ដល់ គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ថ្ងៃ​អង្គារ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨៖​

 

spot_img
×