Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ័យលាភី​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេ​ក្ខ ភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ចូលរួម​សកម្មភាព​កិច្ច​គាំពារ​បរិស្ថាន​នៅ​ស្រុក​អូររាំងឪ​

spot_img

ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ បានរៀបចំ​សន្និសីទ សារព័ត៌មាន​ស្តីពី​ដំណើរ​ទស្សនៈកិច្ច​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេក្ខភាព​បវរកញ្ញា ពិភពលោក​ឆ្នាំ​២០១៧ ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ជាមួយ​ក្រសួងបរិស្ថាន ទៅកាន់​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​ជា​តំណាង​លោក រដ្ឋមន្ត្រី​សាយ សំ​អាល់ ព្រមទាំង​ប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ និង​បេក្ខភាព​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧​។ គោលបំណង​នៃ​ការរៀបចំ​សន្និសីទ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការចូលរួម​របស់​បវ​រ​កញ្ញា​ពិភពលោក ជាមួយ​វិស័យ​បរិស្ថាន នៅ​កម្ពុជា ផ្សព្វផ្សាយ​ពី​វប្បធម៌ ស្ថានភាព​ការរស់នៅ​ពី​តំបន់​នីមួយៗ ក៏ដូចជា​បង្កើន​ការចូលរួម​ពី​សំណាក់​បវរកញ្ញា​ទាំង​៦៥​រូប មកពី​៦៥​ប្រទេស​ផ្សេងៗ​គ្នា​ផងដែរ​។​

​នាឱកាស​នោះដែរ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​មាន ប្រសាសន៍ថា​នេះ​មិនមែនជា​លើក​ទី​១ ទេ​ដែលមាន​ការចូលរួម​ពី​បវរកញ្ញា​ពិភពលោក បាន​ចូលរួម​ផ្សព្វផ្សាយ​បរិស្ថាន​ជាមួយ​ក្រសួងបរិស្ថាន ។ ការងារ​បរិស្ថាន​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា គឺ​សម្រាប់​មនុស្សជាតិ​ទាំងមូល ហើយ​តាម រយៈ​សកម្មភាព​នេះ​គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​វិស័យ​បរិស្ថាន​នៅក្នុង​ពិភពលោក​។​

​លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹងថា ការទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ប្រតិភូ​បវរកញ្ញា​ពិភពលោក ដោយ​ក្រសួងបរិស្ថាន​នេះ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា លើ​វិស័យ​គាំពារ​បរិស្ថាន ហើយក៏​ដើម្បី​ឆ្លុះបញ្ចាំង​លើ​ការសហការ​គ្នា ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត តួយ៉ាង​ដូច​ក្រុម​បវរកញ្ញា​ដែល​មកពី និង​តំណាង​ឲ្យ​ប្រទេស​ចំនួន​៦៥​នេះ រួមគ្នា​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ក្នុងការ​ដោះស្រាយ​រួមគ្នា​ចំពោះ​បញ្ហា​បរិស្ថាន ពីព្រោះ​បញ្ហា​បរិស្ថាន​នេះ ជា​បញ្ហា​រួមគ្នា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

​លោក សុផល្លែត បាន​បញ្ជាក់ថា កម្ពុជា​ចង់​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគាត់​បានធ្វើ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ពីព្រោះ​បរិស្ថាន​នេះ គឺជា​អាយុជីវិត​របស់​ពិភពលោក​តែម្ដង បើ​ពិភពលោក​មិន​ដោះស្រាយ មិន​យកចិត្តទុកដាក់​ទេ អនាគត​ទៅ មនុស្ស​ជំនាន់​ក្រោយ​នឹង​ជួប​បញ្ហា​ជាក់​មិន​ខាន​។​

​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា ប្រតិភូ​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ ទាំង​៦៥​ប្រទេស និង​ជ័យលាភី​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៦ នឹង​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​នៅ​ស្រុក​អូររាំងឪ ដើម្បី​បំផុស​ចលនា​គាំពារ​បរិស្ថាន បំផុសគំនិត​ឲ្យ​ចេះ​ស្រលាញ់ និង​ការពារ​បរិស្ថាន ចែករំលែក​បទពិសោធ​ន៍​ជាមួយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា​។ ទន្ទឹមនឹងនោះ ប្រ​ភិ​ភូ​បវរកញ្ញា​ពិភពលោក នឹងចូលរួម​ដាំ​ដើមឈើ​ទុកជា​និម្មិត​រូប​សម្រាប់​ពួកគេ ដែល​បានមក​ប្រទេស​កម្ពុជា និង​បាន​បន្សល់​ស្នាដៃ​នៅ​ប្រទេស​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ ក្រុម​ប្រតិភូ​បវរកញ្ញា​ពិភពលោក ក៏​នឹង​ចូល​ទស្សនា​ក្នុង​ផ្សារ​អូររាំងឪ​ផងដែរ ដើម្បី​ស្វែងយល់​ពី​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផ្ទាល់​តែម្ដង​។​

លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា បានជា​ក្រសួងបរិស្ថាន​ជ្រើសរើស​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុងការ​ដឹកនាំ​ប្រតិភូ​បវរកញ្ញា​ពិភពលោក​ទៅធ្វើ​ទស្សនកិច្ច​នោះ ដោយសារ​នៅ​ស្រុក​មួយ​នេះ ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ធម្មជាតិ និង​ទេសភាព ពោល​បរិស្ថាន​ទាំងមូល មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ស្រុក​ដទៃទៀត ក្នុងប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×