Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ត្រាំ​និយាយថា សន្និសីទ​ជាមួយ​កូរ៉េខាងជើង​នៅ​ថ្ងៃទី ១២ ខែមិថុនា អាច​នឹង​មិន​ប្រព្រឹត្ត​ទៅ​

spot_img

​ថ្លែង​ពី​សេត​វិមាន​ខណៈពេល​ទទួល​ស្វាគមន៍​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ប្រធានាធិបតី ត្រាំ ឲ្យដឹងថា សន្និសីទ​កំពូល​ជាមួយ​កូរ៉េខាងជើង អាច​នឹង​ត្រូវ​លុបចោល ប្រសិនបើ​ប្រទេស​នេះ មិន​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​អាមេរិក ។ លោក​ត្រាំ ពោល ៖ “​វា​អាច​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា​” ។​

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅ​សេត​វិមាន ថ្ងៃទី ២២ ខែ ឧសភា​

​ប៉ុន្តែ​លោក​ត្រាំ ឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ពិតជា​មាន​ភាពម៉ឺងម៉ាត់​ណាស់ ចំពោះ​កិច្ចចរចា ហើយ​លោក​ត្រៀមខ្លួន​ជាស្រេច ដើម្បី “​ធានា​សុវត្ថិភាព​” ដល់​លោក​គីម ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​នឹង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ “​លទ្ធផល​” ។ លោក​ត្រាំ ក៏​បាន​សម្តែង​ពី​ជំនឿ​ថា កូរ៉េ​ខាងជើង​មាន​ឱកាស​ក្លាយ​ជា​ទឹកដី​មួយ​ដ៏ “​មហិមា​” ហើយ​កូរ៉េខាងត្បូង ចិន និង​ជប៉ុន ត្រៀម​ជា​ស្រេច​ដើម្បី​វិនិយោគ “​បណ្តា​ខ្ទង់​ប្រាក់​ច្រើន​” សម្រាប់​គោលដៅ​នោះ ។​

​ប៉ុន្តែ​លោក​ត្រាំ ឲ្យដឹងថា លោក​បាន​ខកបំណង​ចំពោះ​ជំនួប​លើក​ទី ២ រវាង​លោក​គីម និង​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ៖ “​ខ្ញុំ​មិន​អាច​និយាយថា ខ្ញុំ​អាច​រីករាយ​អំពី​រឿង​នេះ​ទេ​” ។​

​ជា​កិច្ច​ឆ្លើយតប​ប្រធានាធិបតី Moon អំពាវនាវ​ដល់​លោក​ត្រាំ ឲ្យ​បន្តដំណើរ​ការចរចា​ដូច​ផែនការ​គ្រោងទុក ព្រោះ​លោក​ជឿជាក់ថា ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើឲ្យ​សន្និសីទ​នេះ​ជោគជ័យ និង “​បង្កើត​បាន​សន្តិភាព​ជា​អមតៈ​” ។​

​លោក Moon ថ្លែង​បន្ថែមថា ៖ “​អ្នកធានារ៉ាប់រង​បន្ទុក​នេះ​គឺ​ប្រធានាធិបតី​ត្រាំ​” ។​

​លោក​ត្រាំ​បាន​ឆ្លើយតប​ថា ការឯកភាព​របស់​ឧបទ្វីប​កូរ៉េ គឺ​”​អាស្រ័យ​លើ​ពួកគេ​” រួច​លោក​ព្រលយ​ពាក្យ​ថា កិច្ចចរចា​អំពី​រឿងនេះ​អាច​នឹង​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​ពុំ​មែន​ពេលនេះ​” ទេ ៕ សូ​យ​ន​

spot_img
×