Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​អះអាងថា នឹង​មិន​រៀបចំ​ការបោះឆ្នោត​សកល​មុន​ឆ្នាំ​២០១៩​ទេ

spot_img

តាម Reuter នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា បាន​អះអាង​សារ​ជា​ថ្មី​ថា ការបោះឆ្នោត​សកល​នឹង​ប្រព្រឹត្តទៅ “​នៅ​ដើមឆ្នាំ ២០១៩ ហើយ​ពុំ​អាច​ឆាប់​ជាង​នេះ​បានទេ​” ។ ការលើកឡើង​នេះ ស្ថិតក្នុង​ស្ថានភាព​ដែល​បាតុករ​រាប់រយ​នាក់​កំពុង​ប្រមូលផ្តុំ​នៅ​រដ្ឋធានី​បាងកក ដើម្បី​សំណូមពរ​ឲ្យ​រៀបចំ​ការបោះឆ្នោត​សកល​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ។ ហ្វូង​បាតុករ​មាន​គម្រោង​នឹង​ធ្វើ​ព្យុះ​ហ​យាត្រា ពី​សកល​វិទ្យាល័យ Thammasat នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​ឧសភា ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី អគារ​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវ​ប៉ូលិស​រាំង​ស្កាត់ ។​

​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha

​បាតុកម្ម​ដ៏​កម្រ​នេះ ក៏បាន​គូសបញ្ជាក់​រយៈកាល ៤ ឆ្នាំ គិត​ចាប់ពី​លោក ប្រា​យុទ្ធ ពេល​នោះ​ជា​អគ្គបញ្ជាការ​កងទ័ព បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល ពេល​នោះ​ថ្ងៃ​ទី ២២ ឧសភា ឆ្នាំ ២០១៤ ។​

​ដំបូង​ឡើយ រដ្ឋការ​យោធា​បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ ២០១៥ ។ ប៉ុន្តែ​ក្រោយមក ពួកគេ​បាន​ព្យារ​ពេល​ជា​ច្រើន​ច្រើនសារ ៕ សូ​យ​ន

spot_img
×