Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជីវៈចម្រុះ​អន្តរជាតិ​២២​ឧសភា​បណ្តុះ​គំ​និត្យ​ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​

spot_img

​សៀមរាប​៖ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​អប់រំ​ផ្សព្វផ្សាយ​នឹង​បណ្តុះ​គំ​និត្យ​ឲ្យ​ចេះ​ស្រឡាញ់ ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​យើងទាំងអស់គ្នា​។ នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចូលរួម​ចំណែក​នៃ​ការអនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។​

​ពិធី​អបអរសាទរ​ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ឆ្នាំ ២០១៨ ក្រោម​ប្រធាន​បទៈ ការ​ប្រារព្ធ​ខួប​ទី​២៥​ឆ្នាំ​នៃ​ការអនុវត្ត​សកម្មភាព​ជីវៈចម្រុះ អន្តរជាតិ ក្រោម​អធិបតីភាព​លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិតក្នុង​សាលាបឋមសិក្សា​វត្ត​បូព៍​ខេត្តសៀមរាប​។​

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា​៖ ដោយ​យល់ឃើញ​អំពី​ភាពចាំបាច់ និង​អត្ថប្រយោជន៍​នៃ​ការថែរក្សា និង​ការការពារ​ធនធាន​ដល់​ជីវៈចម្រុះ​ដែល​យើង​មាន​នោះ ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​ទ្រទ្រង់​ដី​លើ​ខឿនសេដ្ឋកិច្ច សង្គម វ​ប្បធ​ម៍​និង​បរិស្ថាន ព្រមទាំង​ផ្តល់​នូវ​សារប្រយោជន៍​ជាច្រើន​ថែមទៀត​ដូចជា​៖ ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការផ្តល់​ប្រភព​ថាមពល ទី​ជម្រក​សត្វ​គ្រប់​ប្រភេទ ចំណី​អាហារ​ប្រចាំ​ថ្ងៃ និង​ផលិតកម្ម​ផ្សេងៗ ទើប​រាជរដ្ឋាភិបាល​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ (UN-CBD) នៅ​ឆ្នាំ​១៩៩៥ ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​ពិភពលោក​ធានាឲ្យបាន​នូវ​ការអភិរក្ស និង​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ​ប្រកបដោយ​និរន្តរភាព និង​ការបែងចែក​ផលប្រយោជន៍​ទទួលបាន​ពី​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ​ប្រកបដោយ​សមធម៌​ជាដើម​។​

ជាមួយគ្នានេះដែរ​ក្រសួង​បរិស្ថាន​សម្រេច​ជោគជ័យ​លើ​កំណែទម្រង់​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ជា​លទ្ធផល​តំបន់ការពារធម្មជាតិ​មាន​រហូត​ដល់​៤៥​តំបន់​នៅ​ឆ្នាំ​២០១៦ ត្រូវ​បាន​កើនឡើង​ដល់​៤៩​តំបន់ នៅ​ឆ្នាំ​២០១៧ និង​មាន​ផ្ទៃក្រឡា​ជាង​៧,៥ លាន​ហិកតា ស្មើនឹង ៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះដែរ ក្រសួង​បរិស្ថាន ក៏​បាន​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ឋ​តំបន់ការពារធម្មជាតិ ក្នុង​គោលបំណង​ត​ភ្ជាប់​តំបន់ការពារធម្មជាតិ​ទាំងឡាយ ដើម្បី​ធានា​ទំនាក់ទំនង​ចលនា​ផ្លាស់​ទី​ជីវៈចម្រុះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

គួរបញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​អាណត្តិ​ទី​៥​នេះ បាន​បឈ្ឈប់​ទាំងស្រុង​ការផ្ត​ល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​វិនិយោគ​។ គោលនយោបាយ​នេះ​បាន​កាត់បន្ថយ​កង្វល់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​ទទួលបាន​កំណើន​ជីវភាព​ប្រសើរ​ជាង​មុន តាមរយៈ​ការពង្រឹង​ផលិតភាព​អាជីវកម្ម​របស់​ខ្លួន និង​ចំណូល​ពី​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ សំដៅ​ឆ្លើយតប​ទៅនឹង​គោលការណ៍​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​-​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×