Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រឹត្តិការណ៍​បំផ្លាញចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង ៖ អ្នកកាសែត​អន្តរជាតិ​មាន​វត្តមាន​អស់ហើយ លើកលែង​តែ​កូរ៉េ​ខាងជើង​

spot_img

​តាម Sputnik យន្តហោះ​ដឹក​អ្នកកាសែត​បរទេស​ដើម្បី​ទៅ​ចូលរួម “​ព្រឹត្តិការណ៍ Punggey-ri” បាន​ចេញដំណើរ​នៅ​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក (​ម៉ោង​នៅ​តំបន់​) ពី​ក្រុង​ប៉េកាំង​ប្រទេស​ចិន ហើយ​ចុះ​សំចត​នៅ​អាកាសយានដ្ឋាន Kalma ជិត​ទីក្រុង Wonsan កូរ៉េខាងជើង ។​

​លោក Kim រួមជាមួយ​លោក Moon និង​ជំទាវ​ទាំង​ពីរ​ក្នុង​សន្និសីទ​កំពូល​អន្តរ​កូរ៉េ​។​

Sputnik ដដែល​ឲ្យដឹងថា ពុំ​មាន​តំណាង​ណា​ម្នាក់​នៃ​ប្រព័ន្ធ​អ្នកសារព័ត៌មាន​កូរ៉េខាងត្បូង​ស្ថិតនៅលើ​ជើងហោះហើរ​នេះ​ទេ ។ ព្រឹត្តិការណ៍​នៃ​ការបំផ្លាញ​ចោល​ទីលាន​សាកល្បង​នុយក្លេអ៊ែរ មាន​គម្រោង​អញ្ជើញ​អ្នកកាសែត​មក​ពី​រុស្ស៊ី អាមេរិក អង់គ្លេស ចិន និង​កូរ៉េខាងត្បូង ។​

​តាម​គណៈកម្មកា​ររ​រៀបចំ​ព្រឹត្តិការណ៍​នេះ នោះ​ពួក​អ្នកកាសែត​នឹង​ទៅដល់​វាល​សាកល្បង​នុយក្លេអ៊ែរ​នេះ​នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ប្រសិនបើ​អាកាសធាតុ​អំណោយផល​នោះ ។​

​តាម​កាសែត​កូរ៉េខាងត្បូង Yonhap News កូរ៉េខាងជើង មិន​យល់ព្រម​ជា​មួយ​បញ្ជី​អ្នកកាសែត ដែល​ត្រូវបាន​ភាគី​កូរ៉េខាងត្បូង​បញ្ជូន​ឲ្យ ។ ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​ឲ្យដឹងថា គេ​បាន​សាកល្បង​បញ្ជូន​បញ្ជី​រាយ​នាម​នេះ​ជាថ្មី​ម្តងទៀត​តាម​បណ្តាញ​ទាក់ទង​មាន​ស្រាប់​រវាង​ភាគី​ទាំងពីរ ប៉ុន្តែ​ពុំ​ត្រូវបាន​កូរ៉េខាងជើង​ឆ្លើយតប​ទេ ។

​គួររំលឹកថា នៅ​អំឡុង​ដើម​ខែ​ឧសភា កន្លង​មក​នា​អង្គប្រជុំ​របស់​គណៈកម្មកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ កូរ៉េ​ខាងជើង​បាន​សម្រេច​ផ្អាក​រាល់​ទីលាន​សាកល្បង​កាំជ្រួច​អន្តរ​ទ្វីប ព្រមទាំង​បិទទ្វារ​ទីលាន​សាកល្បង​នុយក្លេអ៊ែរ​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ ។​

​មុន​នោះ​ដែរ ក្រុង​ព្យុងយ៉ាង​នៅ​បានប្រកាសថា នឹង​លើកលែង​ទិដ្ឋាការ​ដល់​ប្រតិភូ​អ្នកកាសែត​កូរ៉េខាងត្បូង ទៅកាន់ Wonsan ។ ប៉ុន្តែ​ក្រោយពេល​ក្រុង​ព្យុងយ៉ាង​ធ្វើការ​ប្រឆាំង​យ៉ាង​ស្រួចស្រាវ និង​សមយុទ្ធ​យោធា​រវាង​អាមេរិក​-​កូរ៉េខាងត្បូង ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៤-២២ ខែ​ឧសភា នោះ​កូរ៉េ​ខាងជើង​បាន​លុបចោល​ភ្លាម​នូវ​កិច្ចចរចា​ជាន់ខ្ពស់​នៅ​ថ្ងៃទី ១៦ ខែ​ឧសភា ហើយ​ភាព​តានតឹង​បាន​វិលត្រឡប់​មក​សាជាថ្មី​មកកាន់​ឧបទ្វីប​នេះ ៕ សូ​យ​ន​

spot_img
×