Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង​យី ត្រៀម​ទស្សនកិច្ច​អាមេរិក​

spot_img

​តាម AFP ចិន​បាន​ប្រកាស​ព័ត៌មាន​ថា ប្រមុខ​ការទូត​ប្រទេស​នេះ នឹង​ទៅ​កាន់​ក្រុង​វ៉ា​ស៊ីន​តោ​នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ខណៈពេល​ដែល​ភាព​តានតឹង​ពាណិជ្ជកម្ម​ទ្វេភាគី ត្រូវបាន​កាត់បន្ថយ ប៉ុន្តែ​ភាព​តានតឹង​ថ្មី​មួយទៀត​បែរជា​កើនឡើង​ទាក់ទិន​ដល់​បញ្ហា​កូរ៉េខាងជើង ក៏ដូចជា​ស្ថាន​ការ​យោធា​របស់​ក្រុង​ប៉េកាំង​នា​សមុទ្រ​ចិន​ខាងត្បូង ។​

​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង​យី​

​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឲ្យដឹងថា “​ចិន​និង​អាមេរិក​នឹង​ពិភាក្សា​អំពី​ទស្សនៈ​លើ​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​បណ្តា​បញ្ហា​ដែល​ភាគី​ទាំងសងខាង​ចាប់អារម្មណ៍​” ។​

​លោក​វ៉ាង​យី នឹង​មកកាន់​រដ្ឋធានី​របស់​អាមេរិក តាម​ផ្លូវ​ដែល​លោក​វិលត្រឡប់​ពី​អា​ហ្សង់​ទីន កន្លែង​ដែល​លោក​បាន​ចូលរួម​សន្និសីទ​ប្រមុខ​ការទូត នៃ​ក្រុម​បណ្តា​ប្រទេស​មាន​ខឿន​សេដ្ឋកិច្ច​រីកចម្រើន និង​ក្រុម​ប្រទេស​ទើប​លេចធ្លោរ​លំដាប់​ដំបូង​ពិភពលោក (G20) ហើយ​នៅ​ទីនោះ​គេ​បាន​ដឹងថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​ប្រទេស​មួយចំនួន អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ៕ សូ​យ​ន​

spot_img
×