Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង ពិភាក្សា​ពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង គឺ​ក្រសួង​ទេសចរណ៍ បរិស្ថាន និង​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​គោលបំណង​រួម​គ្នា​សិក្សា​វាយតម្លៃ​ពី​ឧត្តមភាព កាលានុវត្តភាព បញ្ហា​ប្រឈម ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ ឯកសារ​បទដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​ទ្រទ្រង់​ចាំបាច់​នានា សំដៅ​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ដើម្បី​ពិភាក្សា​ពី​ការគ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នេះ កិច្ចប្រជុំ​លើក​ទី​១​ត្រូវធ្វើ​ឡង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។​

​វិស័យ​អេកូ​ទេសចរណ៍ បម្រើ​ដល់​ការអភិវឌ្ឍ និង​ទ្រទ្រង់​ដល់​ការអភិរក្ស ដោយ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​សហគមន៍​មូលដ្ឋាន កាត់បន្ថយ​ចំណាកស្រុក​តាមរយៈ​ការបង្កើត និង​បង្កើន​ឱកាស​ការងារ និង​ប្រភព​ចំណូល​ជូន​ដល់​ប្រជាជន​មូលដ្ឋាន ក៏ដូចជា​ចូលរួម​ទ្រទ្រង់​ដល់​កិច្ច​គាំពារ​បរិស្ថាន អភិរក្ស​ជីវចម្រុះ​ផងដែរ​។ អង្គប្រជុំ​បាន​ឯកភាព​គាំទ្រ​លើ​ការជំរុញ​ការបញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅតាម​សហគមន៍​មូលដ្ឋាន ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាស្រ័យ​លើ​សក្តានុពល​ជាក់ស្តែង​របស់​សហគម​ន៍​នីមួយៗ​។​

​ក្រុមការងារ​អន្តរក្រសួង​បាន​គូសបញ្ជាក់​ពី​សារសំខាន់ ក្នុង​ការកំណត់​អត្តសញ្ញាណ​សហគមន៍ ពិសេស​ការបន្ត​ពង្រឹង​សមត្ថភាព​សហគម​ន៍ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​តាម​គ្រប់​រូបភាព និង​ការអនុវត្ត​ស្ដង់ដារ​គុណភាព​ទេសចរណ៍​សម្រាប់​ផលិតផល និង​សេវា​នៅតាម​សហគមន៍ (​ដូច​ជា​មគ្គុទ្ទេសក៍​សហ​គ​មន៍ ផ្ទះ​ស្នាក់​សហគមន៍ ផ្ទះ​ស្នាក់​ជនបទ ចុងភៅ​សហគមន៍​ជាដើម​)​។ ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​ក៏​ទាមទារ​ចាំបាច់​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ផ្នែក​រដ្ឋ ឯកជន ប្រជាពលរដ្ឋ សហគមន៍ ទេសចរ និង​ដៃគូ​អភិវឌ្ឍន៍ (​អង្គការ​ជាតិ និង​អន្តរជាតិ​) សំដៅ​ធ្វើ​យ៉ាងណាឲ្យ​សហគមន៍​ទាំងនោះ​មាន​លទ្ធភាព ក្នុង​ការទាក់ទាញ​ទេសចរ​បាន​កាន់តែ​ច្រើន​។​

​ក្រុមការងារ​អន្តរក្រសួង ក៏​បាន​ពិនិត្យ​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ២០១៨-២០៣០ និង​ឯកភាព​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​នាពេលខាងមុខ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×