Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់​ប្រាក់ឧបត្ថម្ភ​ចៅក្រម អគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា សម្រាប់​សវនាការ​ជំនុំជម្រះ​ក្តី​របស់​តុលា​ការ​

spot_img

​​រាជធានី​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម បាន​ចុះហត្ថលេខា លើ​ប្រកាស​រួមមួយ ស្តីពី​ការ កំណត់​ប្រាក់ឧបត្ថម្ភ​សម្រាប់​សវនាការ​ជំនុំជម្រះ​ក្តី​របស់​តុលា​ការ ។​

​បើ​យោង​តាម​ប្រកាស​រួម​បាន​កំណត់​ថា ៖ ប្រាក់ឧបត្ថម្ភ​សម្រាប់​សវនាការ​ជំនុំជម្រះ​ក្តី​របស់​តុលា​ការ ត្រូវបាន​កំណត់ ចៅក្រម​ផ្តល់ជូន​ចំនួន​២០០០០​រៀល (​ម្ភៃ​ពាន់​)​រៀល ក្នុង​ម្នាក់​ក្នុង​មួយ​រឿង , អគ្គព្រះរាជអាជ្ញា ឬ ព្រះរាជអាជ្ញា ផ្តល់ជូន​ចំនួន​២០០០០​រៀល (​ម្ភៃ​ពាន់​)​រៀល ក្នុង​ម្នាក់ ក្នុង​មួយ​រឿង​, ក្រឡាបញ្ជី ផ្តល់ជូន​ចំនួន​១២០០០​រៀល​(​ដប់​ពីរពាន់​)​រៀល​ក្នុង​ម្នាក់​ក្នុង​មួយ​រឿង និង​នគរបាល​សណ្តាប់ធ្នាប់ ផ្តល់ជូន​៦០០០ (​ប្រាំមួយ​ពាន់​)​រៀល​ក្នុង​ម្នាក់ ក្នុង​មួយ​រឿង ។ សវនាការ​ជំនុំជម្រះ​ក្តី សំដៅលើ​គ្រប់​រឿងក្តី​ទាំងអស់​ដែល​ច្បាប់​បានប្រគល់​សមត្ថកិច្ច​ឲ្យ​តុលាការ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×