Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​៤​ខ្នង នៅ​ឃុំ​បន្ទាយឆ្មា​ចំនួន​៤​ខ្នង​

spot_img

​បន្ទាយមានជ័យ​៖ ខ្យល់​កន្ត្រាក់​បង្ក​ពី​ភ្លៀង​កក់ខែ នៃ​បាតុភូត​សម្ពាធ​ទាប​ក្នុង​តំបន់​បង្ក​អោយ​ប៉ះពាល់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង នៅក្នុង​ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមក​។​

​លោក​អនុ​សេនីយ៍ អ៊ុក សូរ​ផុន ប្រធាន​ស្នាក់ការ​សន្តិសុខ​៥៦៧​បាន​ឲ្យ​ដឹងថា ៖ ផ្ទះ​ប្រជាពលរដ្ឋ​នោះ​មាននៅ​ក្នុងភូមិ​ថ្ម​រមៀល​ខាងលិច និង​ភូមិ​ថ្ម​រមៀល​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មា​ជ័យ​។ នៅ​ភូមិ​ថ្ម​រមៀល​លិច​មាន​ប្រជាពលរដ្ឋ​ចំនួន​ខ្នង​២​ខ្នង​១-​ឈ្មោះ សុង ស៊ីថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទះ​ខូចខាត​ធ្ងន់​។ ២-​ឈ្មោះ ប៉ី សារ៉េត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ របើក​ស័ង្កសី​អស់​ជាច្រើន​សន្លឹក​។​

​ចំណែក​ភូមិ​ថ្ម​រមៀល​កើតមាន​២​ខ្នង​១-​ឈ្មោះ ទេ​ន វិទូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ របើក​ស័ង្កសី​អស់​១២​សន្លឹក​និង​២- ពេជ្រ ពឿ​ន ប្រុស​អាយុ​៥១​ឆ្នាំ របើក​ស៊ី​ប្រូ​ជាច្រើន​សន្លឹក​។ ក្រោយ​ធម្មជាតិ​នោះ​កំលាំង​អាវុធហត្ថ​និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​រៀបចំ​៕ ដោយ ៖ បន្ទាយ​

spot_img
×