Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” កំពុងចាប់ផ្តើម ដោយមានទ្រង់ទ្រាយធំជាងមុន

spot_img

យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” កំពុងចាប់ផ្តើម នៅស្រុកជុំគិរី ខេត្តកំពត ដោយមានទ្រង់ទ្រាយធំជាងមុន។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា កាំភ្លើងធំ BM-21 ចំនួន១០គ្រឿង រួមទាំងយោទ្ធោបករណ៍ផ្សេងៗទៀត ត្រូវបានដឹកទៅដល់ទីតាំងធ្វើលំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ។

ការបាញ់គ្រាប់ពិតនេះ បាន និងកំពុងធ្វើឡើង នៅតំបន់ភ្នំ ស្ថិតនៅជិតភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ចំណុច ០៧៣៣ មកតំបន់ជ្រលងភ្នំ ចំណុចកំពស់៥០៣ ចំណុច១៨២៨ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។ ហនុមានមាសឆ្នាំនេះ មានទ្រង់ទ្រាយធំជាងមុន ដែលធ្វើឡើងដើម្បីបង្កើនសមត្ថភាព និងដើម្បីត្រួតពិនិត្យ សមត្ថភាពកងទ័ព។

ប្រភេទអាវុធដែលប្រើប្រាស់ ក្នុងលំហាត់ក្នុងស្រុកនេះ រួមមានដូចជាកាំភ្លើងប្រតិកម្ម BM-21 កាំភ្លើង 152mm និង 122mm ដែលជាប្រភេទកាំភ្លើងធំបាញ់រយៈមធ្យម។ ការបាញ់គ្រាប់ពិត នឹងធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃដំបូងរហូតដល់ ថ្ងៃបិទបញ្ចប់ “ហនុមានមាស២០១៨”។

យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការដឹកនាំការធ្វើលំហាត់បាញ់គ្រាប់ពិត ហនុមានមាស២០១៨ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កុំឱ្យមាន ការភ្ញាក់ផ្អើល ចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ទោបករណ៍យោធា តាមកម្មវិធី និងទីកន្លែងដែលរៀបចំ។ ដើម្បីធានាសុវត្ថិភាព រដ្ឋលេខា ធិការ អាកាសស៊ីវិល និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មាន នៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ ដល់ពលរដ្ឋមិនឱ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់តាមពេលវេលានោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×