Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ឆ្លៀតឱកាស បាន​ដើរ​បោក​បញ្ឆោត ពលរដ្ឋ មិនបាច់​សង​ប្រាក់​ប្រសិនបើ​គេ​ឈ្នះឆ្នោត​

spot_img

បន្ទាយមានជ័យ​៖ រូបិយវត្ថុ​ចរាចរណ៍ និង​ប្រាក់​បញ្ញើ​នៃ​ប្រាក់រៀល នៅក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​កើនឡើង​ក្នុង​អត្រា​១៨​ភាគរយ និង​២៧​ភាគរយ រៀង​គ្នា ក្នុង​នោះ​តាមរយៈ​កំណើន​អត្រា​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ព្រមទាំង​បាន​ផ្តល់​កម្ចី​ដល់​អតិថិជន​ប្រមាណ​ជិត​១,៨​លាន​នាក់ និង​ទទួល​ប្រាក់​បញ្ញើ​ពី​អ្នក​ផ្ញើ​ប្រាក់​ជាង ១,៧​លាន​នាក់ ។​

​នា​ឱកាស​អញ្ជើញ​ប្រកាស​តែងតាំង​នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រយ័ត្ន​ឲ្យ បាន​ខ្ពស់​ចំពោះ​ការចង​ការប្រាក់​ក្រៅ​ប្រព័ន្ធ (​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​ស្ថាប័ន​ណាមួយ​) ព្រោះ​បច្ចុប្បន្ននេះ កំពុង​មាន​ជន​ឆ្លៀតឱកាស បាន​កឹប​កេងចំណេញ ទៅលើ​ការរកស៊ី​ចង​ការប្រាក់ ក្រៅ​ប្រព័ន្ធ​នេះ​។​

​លោក​ទេសាភិបាល បានឲ្យដឹងថា ទន្ទឹម​នឹង​ការរីកចម្រើន នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​មាន​ជន​មួយចំនួន​កំពុង កេងចំណេញ​ដោយ​ប្រើ​ន​សារ​យោ​បាយ​ប្រភិ​ថុ​តិ តាមរយៈ​ការឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​របស់​រដ្ឋ មិនតែប៉ុណ្ណោះ​ពួកគេ បាន​ដើរ​បោក​បញ្ឆោត ពលរដ្ឋ មិនបាច់​សង​ប្រាក់​ប្រសិនបើ​គេ​ឈ្នះឆ្នោត ឬ​ឃោសនា​ប្រាក់​សន្សំ​ពី​ប្រជាពលរដ្ឋ ដោយ​សន្យា​ឲ្យ​អត្រា​ការប្រាក់​ខ្ពស់​ជាដើម តែ​ទីបំផុត​ពួកគេ​បាន​រត់គេចខ្លួន​បាត់ នេះ​ជា​សកម្មភាព​មិន​ស្របច្បាប់ ធ្វើឲ្យ​ពលរដ្ឋ​ខាតបង់​យ៉ាង​ធំធេង និង​ត្រូវ​មានការ​ប្រុង​ប្រយត្ន័​ឲ្យ​ខ្ពស់​។​

​លោក​ទេសាភិបាល ក៏​បាន​បញ្ជាក់ទៀតថា ការរីកចម្រើន​ក្នុង​វិស័យ​ធនាគារ​នេះ អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សន្តិភាព ទើប​ទទួល​បា​ការជឿជាក់ និង​ការចូលរួម​គាំទ្រ​ពី​ប្រជាជន និង​សាធារណៈជន​។​

​លោក ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​អនុវត្ត​មុខងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ភាពស្មោះត្រង់ រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​ជូន​អតិថិជន ខិតខំ​អភិវឌ្ឍ​ខ្លួនឯង និង​បន្ត​ស្មារតី​សាមគ្គី​និង​សហការ​គ្នា​ល្អ​ជា​ប្រពៃណី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×