Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​មានតែ​កូរ៉េខាងជើង​ទេ ដែល​អញ្ជើញ​គេ​ឲ្យមក​ធ្វើ​សាក្សី​ឲ្យ​ខ្លួន បែរជា​ត្រូវ​បង់ថ្លៃ​ទិដ្ឋាការ​រហូតដល់​… ១០.០០០​ដុល្លារ

spot_img

​តាម​នោះ​កូរ៉េ​ខាងជើង​បាន​អញ្ជើញ​អ្នកកាសែត កូរ៉េខាងត្បូង អាមេរិក ចិន រុស្ស៊ី និង​អង់គ្លេស មក​ចូលរួម​ពិធី​រុះរើ​ទីលាន​សាកល្បង​នុយក្លេអ៊ែរ​ចោល ដែល​ប្រព្រឹត្ត​ទៅ​ចន្លោះ​ថ្ងៃ​ទី ២៣-២៥ ខែ​ឧសភា ។ បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ជា​អាទិ៍ ៖ AP , ABC និង CNN ក៏​ត្រូវបាន​អញ្ជើញ​ចូលរួម​ឃ្លាំ​មើល​ពិធី​នេះ ។​

​ចំណែក​កូរ៉េខាងត្បូង អ្នកកាសែត​របស់ News 1 ស្ថានីយ៍ MBC ត្រូវបាន​ជ្រើសរើស​ឲ្យ​ពាំនាំ​ព័ត៌មាន​មក​ផ្សព្វផ្សាយ ដោយ​ជ្រើសរើស​បុគ្គលិក​របស់​ខ្លួន​រួម​មាន​អ្នកកាសែត ២ រូប និង​អ្នក​ថត​រូបភាព​-​ភាពយន្ត​ពីររូប ។ ពួកគេ​ទាំងនោះ​កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ។​

​នារី​អូ​តេស​កូរ៉េខាងជើង ក្នុង​ជើងយន្តហោះ ។​

​ក្រុង​ព្យុងយ៉ាង​បាន​សំណូមពរ​បណ្តា​ទីភ្នាក់ងារ​ព័ត៌មាន​ទាំងអស់​មក​កាន់​ស្ថានទូត​កូរ៉េខាងជើង នៅ​ប៉េកាំង នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី ២២ ខែ​ឧសភា ។ បណ្តា​អ្នកសារព័ត៌មាន នឹង​ត្រូវបាន​ដឹក​ជញ្ជូន​ទៅកាន់ Wonsan ភាគ​អ​គ្នេយ៍ កូរ៉េខាងជើង តាម​ជើងហោះហើរ​មួយ នៃ​យន្តហោះ មាន ៧០ កៅអី​ដែល​កូរ៉េខាងជើង​ជួល រួច​បន្ទាប់​មក​ធ្វើ​ដំណើរ​ដោយ​ឡាន Bus ទៅកាន់​ទីលាន​សាកល្បង Pumggey-ri ។​

​តាម​ស្ថានីយ៍​វិទ្យុ Sputnik ជើងហោះហើរ Air Koryo ចេញដំណើរ​ពី​ប៉េកាំង វេលា​ម៉ោង ៩​និង​៤០​នាទី (​ម៉ោង​នៅ​តំបន់​) ថ្ងៃទី ២២ ខែ​ឧសភា ។ ប៉ុន្តែ​តាម​ការអះអាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ គឺ​ពុំ​មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​របស់​កូរ៉េ​ខាងត្បូង មាន​វត្តមាន​នៅក្នុង​យន្តហោះ​ឡើយ ។​

​ពេល​ទៅដល់​ទីក្រុង Wonsan ភ្លាម ក្រុមអ្នកកាសែត​បរទេស​ត្រូវបាន​គេ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សារព័ត៌មាន​នា​ទីក្រុង​នោះ ។​

​បន្ទប់​សារព័ត៌មាន​ដែល​កូរ៉េខាងជើង​ត្រៀម​ទុក ។​

​តាម Cheshire នោះ​ក្រុមអ្នកកាសែត​បរទេស នឹង​បន្តដំណើរ​ដោយ​រថភ្លើង ១២​ម៉ោង ទៅ​កាន់​តំបន់​ភ្នំ បន្ទាប់​មក​ប្តូរ​ទៅកាន់​រថយន្តក្រុង ធ្វើដំណើរ ៤​ម៉ោង​ទៀត ហើយ​តំណាក់កាល​ចុងក្រោយ​គឺ​ដើរ​ថ្មើរជើង​អស់​ពេល ២​ម៉ោង ទៅកាន់ Pumggey-ri ដែល​ជា​កន្លែង​សាកល្បង​នុយក្លេអ៊ែ​រ ដើម្បី​ឃ្លាំមើល​ការបិទទ្វារ​ទីលាន​សាកល្បង​នេះ ។​ ​តាម​កូរ៉េខាងជើង គេ​នឹង​បន្ទុះ​ឲ្យ​ទីលាន​នេះ​បាក់ស្រុត​ចុះក្រោម ។​

​គួរឲ្យ​កត់សម្គាល់​ថា ទូរស័ព្ទ​របស់​អ្នកសារព័ត៌មាន Sky News ទាំងឡាយ​ត្រូវបាន​មន្ត្រី​កុរ៉េខាងជើង​ដកហូត ពេល​ពួកគេ​ទៅដល់ Wonsan ភ្លាម ហើយ​ក្រុម​អ្នកសារព័ត៌មាន​នីមួយៗ មាន​ភ្នាក់ងារ​កូរ៉េ​ម្នាក់​នាំ​ផ្លូវ ។​

​បុរស​ឈរ​កណ្តាល​ឧទ្ទេស​នាម​ខ្លួនឯង​ថា ជា​អ្នកយក​ព័ត៌មាន​របស់​កាសែត Rodong Sinmun ដែល​ជា​ស្ថាប័ន​នាំ​ពាក្យ​របស់​បក្ស​ពលករ​កូរ៉េ កំពុង​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​បរទេស នៅ​ព្រលានយន្តហោះ​ប៉េកាំង ។ នៅ​ព្រលានយន្តហោះ Wonsan ដដែល ឧបករណ៍​វាស់​ស្ទង់​ដែល​អ្នកកាសែត​យកតាម ក៏​ត្រូវបាន​ភាគី​កូរ៉េខាងជើង​យក​ឡើង​ទុក ។ គេ​ប្រាប់ថា តំបន់​សាកល្បង​នុយក្លេអ៊ែ​រ មាន​សុវត្ថិភាព​ទាំងស្រុង ។​

​អ្នកកាសែត​បរទេស​ចុះ​ពីលើ​យន្តហោះ​នៅ​ទីក្រុង Wonsan

​កូរ៉េ​ខាងជើង​បាន​ស្នើឲ្យ​អ្នកកាសែត​បរទេ​សម្នាក់ៗ​ត្រូវ​ទូទាត់​ប្រាក់ ១​ម៉ឺន​ដុល្លារ ដោយ​ចាត់ទុកថា ជា​តម្លៃ​ទិដ្ឋាការ​សម្រាប់​ទៅកាន់​កូរ៉េខាងជើង ដើម្បី​ពាំនាំ​ព័ត៌មាន​ជុំវិញ​ព្រឹត្តិការណ៍​រើរុះ​បិទទ្វារ ទីលាន​សាកល្បង​នុយក្លេអ៊ែ​រ Punggey-ri ៕ សូ​យ​ន​

spot_img
×