Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​២​នាក់ ស្លាប់​នៅ​ស្រុកថៃ ស្ថាន​កុងស៊ុល​កម្ពុជា​សហការ​បញ្ជូន​ត្រឡប់មកវិញ​

spot_img

បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​២​នាក់​ស្លាប់​នៅ​ស្រុកថៃ ត្រូវបាន​ស្ថាន​កុងស៊ុល​កម្ពុជា​សហការ​បញ្ជូន​ត្រឡប​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​លោក​អនុ​សេនីយ៍ សរ សុភ​ក្ត្រា មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​នាក់​២​នាក់ ១- ឈ្មោះ ស្ងួន ភ័ស ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ព្រិច ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជា​កម្មករ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ស្លាប់​ដោយ​ក្អក​ធ្លាក់ឈាម កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​២- ឈ្មោះ ឡៃ ហ៊ួ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​២​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ជា​កម្មករសំណង់​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​និង​៣០​នាទី​។

​ក្រុមគ្រួសារ​មក​ទទួល​សព ហើយ​ដឹក​បន្ត​រថយន្ត​ទៅកាន់​ស្រុកកំណើត​៕ ដោយ ៖ បន្ទាយ​

spot_img
×