Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម៉ៅ ស៊ី​ណាត ប្រកាស​លែងលះ​ប្ដី​ពេញៗ​មាត់ ប៉ុន្តែ​ពេលនេះ​ប្ដី​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ធ្វើឱ្យ​អ្នក​រន្ធត់​ចិត្តខ្លាំង​បំផុត

spot_img

​ថ្មីៗ​នេះ តារាចម្រៀង​ជើងចាស់ ម៉ៅ ស៊ី​ណាត បានប្រកាស​លែងលះ​ជាមួយ​ប្ដី​របស់​នាង​ឈ្មោះ​លោក វិសាល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​ប្រាប់​សារព័ត៌មាន​ថា ដោយសារតែ​ប្ដី​របស់​នាង​រូបនេះ​ក្បត់ចិត្ត​នាង ដែល​ដំណឹង​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ។

​ជាមួយគ្នានេះដែរ ខណៈដែល​ព័ត៌មាន​លែងលះ​ពុំទាន់​ស្ងាត់​ផង ស្រាប់តែ​លោក វិសាល ប្ដី​គ្មាន​សំបុត្រអាពាហ៍ពិពាហ៍​រប​ស់​ម្ចាស់​បទ «​ទឹកភ្នែក​ជីដូន​កាកី​» ខាងលើ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពេលនេះ​កំពុង​សម្រាក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ហើយ​គេ​ឃើញថា អ្នកនាង ម៉ៅ ស៊ី​ណាត ចិត្ត​មិន​ដាច់​ឡើយ ពោលគឺ​អ្នកនាង​បាន​យំ​ស្រែក​ឱប​ប្ដី​ក្នុង​មន្ទីរពេទ្យ បារ​ម្មណ៍​ពី​សុខទុក្ខ​ប្ដី​យ៉ាងខ្លាំង ។

​យ៉ាងណាមិញ​មកទល់ពេលនេះ ស្ថានភាព​របួស​របស់​លោក វិសាល បាន​ធូរស្បើយ​ហើយ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកនាង ម៉ៅ ស៊ី​ណាត សប្បាយចិត្ត​យ៉ាង​ខ្លះ ព្រមទាំង​បាន​បង្ហោះ​សារ​មួយ​ថា «​ធូរ​តិច​ហើយ all fri អរគុណ​ដែល​បាន​បារម្ភ និង​លើកទឹកចិត្ត​» ។

​សម្រាប់​ទង្វើ​របស់​អ្នកនាង ម៉ៅ ស៊ី​ណាត ពេលនេះ​បានធ្វើឱ្យ​មហាជន​ជាច្រើន​កោតសរសើរ​យ៉ាង​ខ្លាំង ខណៈដែល​នាង​ចិត្ត​មិន​ដាច់​ពី​ប្ដី​ដែល​នាង​ធ្លាប់​ប្រកាសថា លែងលះ​ពេញៗ​មាត់ ៕ សាវុធ​

  

spot_img
×