Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជនពិការ ចោទប្រកាន់​លោក​ឧកញ៉ា លី ហួរ រំលោភ​យក​ដី​១២០​ហិច​តា នៅ​ឃុំ​ត្រពាំង​ប្រសាទ​

spot_img

​ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​រស់នៅ​ភូមិ​ដី​ក្រហម ឃុំ​ត្រពាំង​ប្រសាទ កំពុង​ដង្ហោយ​សុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ ខណៈ​លោក ឧកញ៉ា លី ហួរ បាន​រំលោភ​យក​ដី​ពលរដ្ឋ​ជនពិការ​១២០​ហិកតា ហើយ​បាន​យក​កម្លាំង សមត្ថកិច្ច​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ មក​ធ្វើ​ការរារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ ចូល​ធ្វើ​ការបង្កបង្កើន​ផល​លើ​ដី​របស់​ខ្លួន​ឡើយ​។​

​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​រស់នៅ​ភូមិ​ដី​ក្រហម ឃុំ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ ដែល​ពីមុន​ពួកគាត់​ធា្ល​ប់​តែ​ធ្វើ និង​រក​ជ័រ​សម្រាប់​លក់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ក្រុម​ពលរដ្ឋ​ទាំងនោះ កំពុង​ដង្ហោយ​សុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ និង​អភិបាលខេត្ត​ឧត្ដរមានជ័យ ឲ្យជួយ​ដោះស្រាយ​បញ្ហាឧ​កញ៉ា លី ហួរ រំលោភ​យក​ដី​អាស្រ័យ​ផល​របស់​ពួកគាត់ ចំនួន​១២០​ហិច​តា​។​

​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ២០១៨ ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន​៥​គ្រួសារ បានឲ្យដឹងថា លោក​ឧកញ៉ា លី ហួរ រំលោភ​យក​ដី អាស្រ័យ​ផល​របស់​ពួកគាត់​ចំនួន​១២០​ហិកតា ហើយ​បច្ចុប្បន្ន​នេះ ខាង​លោក​ឧកញ៉ា បានធ្វើការ​ភ្ជួរ​រាស់​សឹងតែ​អស់​ទៅហើយ ។ ពួកគាត់ បាន​បន្ដទៀតថា សមត្ថកិច្ច ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើ​ការហាមឃាត់​មិន​ឲ្យ​ពួកគាត់​ចូល​ក្នុង​បរិវេណ​ដី​អាស្រ័យ​ផល​របស់​ពួកគាត់​ឡើយ តាម​ការ​រ​បង្គាប់​បញ្ជា​ពី​លោក​ឧកញ៉ា​រូបនោះ បើ​នៅ​តែ​ចូល​ខាង​ប៉េអឹម​នឹង​ធ្វើការ​ចាប់​ដាក់​ខ្នោះ​ចំពោះ​ពួកគាត់​។​

​ប្រជាពលរដ្ឋ រងគ្រោះ​ទាំង​៥​គ្រួសារ បាន​ធ្វើ​ការសុំ​ការអន្តរាគមន៍​ពី​អាជា្ញធរ​ស្រុក​ខេត្ត​ផងដែរ ប៉ុន្តែ​ខាង​អាជា្ញធរ​ទាំងអស់​នោះ​បាន​ត្រឹមតែ​ធ្វើ​ការសន្យា​ចំពោះ​ពួក​គាត់​ដែល​ជា​ជនរងគ្រោះ តែ​ប៉ុណ្ណោះ​គឺ​មិន​មាន​ការដោះស្រាយ​ឲ្យ​ឡើយ​។ ពួកគាត់ បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត លោក ស ថា​វី និង​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដល់​ពួកគាត់​ឲ្យបាន​ទាន់​ពេលវេលា​ផង នឹង​បាន​បង្កបង្កើនផល​ចិញ្ចឹមជីវិត​កូនចៅ​។​

​ករណី​ខាងលើ​នេះ មិន​អាច​ទំនាក់ទំនង​លោក​ឧកញ៉ា លី ហួរ ស្រាយ​បំភ្លឺ​បានទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×