Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តបន្ទាយមានជ័យ​ទទួល​សន្យា​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​កូរ៉េ ខេត្ត​ចូឡា​ណាំ​ដូ សម្រាប់​ជំនួយ​បច្ចេកទេស​

spot_img

​ចូឡា​ណាំ​ដូ​-​កូរ៉េខាងត្បូង ៖ រដ្ឋបាលខេត្ត​និង​ម​ន្ទិ​រ្សិក​ម្ម​ខេត្តបន្ទាយមានជ័យ​ទទួល​សន្យា​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​កូរ៉េ​ខេត្ត​ចូឡា​ណាំ​ដូ​សម្រាប់​ជំនួយ​បច្ចេកទេស និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​សម្រាប់​បង្កើន​កំណើន​ផលិតកម្ម​និង​គុណភាព​។​

​លោក​បណ្ឌិត គីម សុង​អ៊ី​ល អគ្គនាយក​មជ្ឈមណ្ឌល​សេវាកម្ម​ស្រាវជ្រាវ​និង​ផ្ឋ​ព្វ​ផ្សាយ​កសិកម្ម​ខេត្ត​ចូឡា​ណា​ម​ដូ (JeollaNamdo Agriculture and Extension Service)​ថ្លែង​ក្នុងឱកាស​ទទួល​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៤​វិច្ឆិកា​ថា​៖ “​វា​លើសពី​ការចុះ​អនុស្សារណ​:​ទៅទៀត លោក​សូម​សន្យាថា​នឹង​ពិនិត្យ​លទ្ធភាព​ផ្តល់ជំនួយ​បច្ចេកទេស ការផ្តល់​បទពិសោធន៍​និង​អាច​ដល់​ផ្នែក​សម្ភារ​:​ជួយ​ដល់​អាជ្ញាធរ​និង​ម​ន្ទិ​រ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ដើម្បីអោយ​ពលរដ្ឋ​និង​ខេត្ត​នោះ​មាន​សមត្ថភាព​ប្រសើរឡើង​”​។​

​លោក​បណ្ឌិត គឺ​ម សុង​អ៊ី​ល ថ្លែងបន្តថា ៖ នៅ​ទស្សវត្សរ៍​ទី​៦០ ប្រជាជន​កូរ៉េ​ខ្វះខាត​យ៉ាងខ្លាំង​។ រដូវរងា​មកដល់ ពួកគេ​កាន់តែ​ពិបាក​ដោយ​ខ្វះ​ម្ហូបអាហារ​ហូប​។ ប៉ុន្តែ បន្ទាប​ប់​មក​រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងខ្លាំង​ខ្លួនឯង​ផង​និង​បើកដៃ​ទទួល​និង​សុំ​ជំនួយ​ពី​ខាងក្រៅ​ផង កូរ៉េ​ស​ម្រ​ច​បាន​នូវ​ការផលិត​ម្ហូបអាហារ​ដែល​តាមរយ​:​វិស័យ​កសិកម្ម​ជា​គ្រឹះ បាន​ផលិត​គ្រប់គ្រាន់​តាម​តម្រូវការ ហើយ​លក់​ចេញ​ទៀត​។​

​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ កូរ៉េ​សម្រេច​ជោកជ័យ​ទាំងស្រុង​លើ​ប្រព័ន្ធ​ផ្ទះ​ប្លា​ស្ទិ​ច​(​រោង​)​សម្រាប់​ដាំ​ដំណាំ​និង​ប្រព័ន្ធ​ទឹក ជី បច្ចេកទេស និង​គ្រឿងយន្ត​ទំនើបកម្ម​កសិកម្ម​។ ជាពិសេស​ការផលិត​ធនធានមនុស្ស​ក្នុងចំណោម​យុវជន ដែលមាន​ចំណេះ​ជំនាញ​ខ្ពស់​និង​ការតាំង​ចិត្ត ហើយ​ខិតខំ​ខ្ពស់​។ ដូច្នេះ​បានជា​កូរ៉េ​មាន​ផ្ទៃដី​រួម​តូច​ជាង​កម្ពុជា​ជិត​២​ដង ហើយ​ផ្ទាំ​ដី​កសិកម្ម​រឹតតែ​តូច តែមាន​ផលិតផល​កសិកម្ម​ចម្រុះ ច្រើន បរិបូរណ៍ ហើយ​មាន​គុណភាព​។ ដូច្នេះ លោក​និង​មជ្ឈមណ្ឌល​និង​លោក​ផ្ទាល់ ព្រមទាំង​សហការី តាមរយ​:​លោក គឺ​ម យុង​អុក ប្រធាន​អ្គ​ការ​ហា​ឆា​នើ​ខាំ កម្ពុជា​និង​សមាគម​ចលនា​ថ្មី​នឹង​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​ខេត្ត​បន្ទាយ​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយថា​: ខេត្ត​នេះ​មាន​ផ្ទៃដី​កសិកម្ម​ដល់​ទៅ​២៣​ម៉ឺន​ហិច​តា ប៉ុន្តែ​ខេត្ត​មិនទាន់​សម្រេចបាន​ផលិតផល​ច្រើន ប្រកបដោយ​គុណភាព​នៅឡើយ​។ នោះ​មកពី​ខ្វះ​ទុន ខ្វះ​ធនធានមនុស្ស​និង​បច្ចេកទេស​ទំនើប​។ ដូច្នេះ ក្នុងនាម​រដ្ឋបាលខេត្ត​និង​លោក​ផ្ទាល់ សូម​ស្វាគមន៍​និង​អរគុណ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ផ្ស៊ី​ព្វ​ផ្សាយ​កសិកម្ម​ខេត្ត​ចូឡា​ណាំ​ដូ​ដែល​សន្យា​ជួយ​ដូច​អះអាង​ខាងលើ​។​

​លោក អ៊ុំ រាត្រី ក៏​សង្ឃឹមថា អ្នកវិនិយោគ​កូរ៉េ​ផ្នែក​កសិកម្ម​នឹង​ទី​ពិនិត្យ​លទ្ធភាព​រកស៊ី​នៅ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​នៅ​កម្ពុជា​។​

​លោក រុន សុផាន់​ណា​រ៉ា អនុប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ដែល​ស្ថិតក្នុង​ប្រតិភូ​បាន​និយាយថា ៖ ក្នុង​គម្រោង​នៃ​ចលនា​ភូមិ​ថ្មី សង្ឃឹមថា ភាគី​កូរ៉េ​នឹង​ផ្តល់ជំនួយ​ប​ច​ហ​ចេកទេស​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​នៅ​ខេត្ត​នេះ​។ ត​មក​គណ​:​ប្រតិភូ​បាន​ត្រូវ​ជូន​ដំណើរ​ដោយ​ប្រធាន​ក្រុមការងារ​អញ្ជើញ​នៃ​គណ​:​ប្រតិភូ​បាន​ទស្សនា​ផលិតផល​ក្នុង​ពិ​ពរណ៍​កសិកម្ម​អន្តរជាតិ​ខេត្ត​ចូឡា​ណាំ​ដូ​។​

​លោក ច​យ ចាង​ស៊ី​ក ប្រធាន​ក្រុម​បដិសណ្ឋារកិច្ច​នៃ​ការតាំងពិព័រណ៍​កសិកម្ម​អន្តរជាតិ​-​ចូឡា​ណាំ​ដូ ( Internatioal Agriculture Exibition :IAE) បាន​ជូន​និង​ណែនាំ​ភ្ញៀវ​ជា​ប្រតិភូ​យើង ហើយ​និយាយថា ផលិតផល​គ្រប់សព្វ​ខាង​វិស័យ​កសិកម្ម​រាប់ពាន់​មុខ​ក្នុងប្រទេស​កូរ៉េ​ភាគច្រើន​និង​មកពី​រាប់សិប​ប្រទេស​ត្រូវបាន​តាំង​បង្ហាញ​និង​លក់​ជូន​ភ្ញៀវ​៕ ដោយ ៖ បន្ទាយ​

spot_img
×