Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​បាញ់បោះ​សេរី​ក្បែរ​ទូត​រុស្ស៊ី ជា​នាយទាហានរង​នៅ ង​៧០

spot_img

​ភ្នំពេញ​៖ ជន​ផ្ទុះអាវុធ​បាញ់បោះ​សេរី ក្បែរ​ស្ថានទូត​រុស្ស៊ី នៅ​សង្កាត់​ទន្លេបាសាក់ បង្ក​ការភ្ញាក់ផ្អើល​អស់​សមត្ថ​កិច្ច ហើយ​បាន​គេចខ្លួន បាន​ចូលខ្លួន​សារភាព​ហើយ បាន​បទបញ្ជា​របស់​លោក ម៉ៅ សុផាន់ មេ​អង្គភាព ង​៧០​។​

​ជន​បាញ់បោះ​នោះ ឈ្មោះ ធុន រាជ នាយទាហានរង​នៅ ង​៧០ ដែល​បាន​បាញ់បោះ​សេរី បាន​ចូល​សារភាព នៅ​បញ្ជាការដ្ឋាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨​។​

​មាន​ទាហាន​នៅ​អង្គភាព ង​៧០ បាញ់បោះ​សេរី​នៅ​សង្កាត់​ទន្លេបាសាក់ ក្បែរ​ស្ថានទូត​រុស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ ២០១៨ ហើយ​ត្រូវបាន​មេបញ្ជាការ​អង្គភាព ង​៧០ បាន​បញ្ជា​ឲ្យ​អង្គភា ស្រាវជ្រាវ និង​បានឲ្យ​ចូលខ្លួន​សារភា​ព ចំពោះ​សមត្ថកិច្ច​អាវុធហត្ថ​រាជ​ធានី ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នៅពេល​នេះ​ឈ្មោះ ធុន រាជ កំពុង​ត្រូវបាន​សាកសួរ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×