Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំភើប​ជំនួសណាស់​! កូនស្រី​ស្វែងរក​ឪពុក​ឃើញ តាមរយៈ Facebook បន្ទាប់ពី​ពុំបាន​ឃើញ​មុខ​អស់​រយៈពេល​១៥​ឆ្នាំ ដោយសារ​រឿង​មួយ​នេះ!!

spot_img

​ក្មេងស្រី​ជំទង់​អាយុ ១៦ ឆ្នាំ ម្នាក់ រស់នៅ Udon Thani បាន​ប្រើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​កំណត់​ទីកន្លែងរ​ស់រប​ស់​ឪពុក​របស់​នាង ដែល​បាន​ឃ្លាតឆ្ងាយ​ពី​នាង​អស់​រយៈពេល ១៥ ឆ្នាំ នៅពេល​នាង​មាន​អាយុ​ទើបតែ​១​ឆ្នាំ ។​

​ប្អូនស្រី Benjarong Krasaesin បាន​ប្រាប់ The Nation កាលពី​ថ្ងៃ​អង្គា​រ៍ ថា នាង​ពុំដែល​បាន​ជួប​មុខ​ឪពុក​បង្កើត​របស់​នាង​ទេ ក្នុងអំឡុងពេល ១៥ ឆ្នាំ មកនេះ ចាប់តាំងពី​ឪពុកម្តាយ​របស់​នាង​ចែកផ្លូវ​គ្នា ។​

​ចាប់តាំងពី​ពេលនោះ​មក ម្តាយ​របស់ Benjarong បាន​ទុក​នាង​ឲ្យ​ស្ថិតក្រោម​ការមើល​ថែ​បីបាច់​ពី​លោកយាយ​របស់​នាង ដែលមាន​ឈ្មោះ Pensri Wisetwoharn អាយុ ៦១ ឆ្នាំ នៅពេល​គាត់ (​ម្តាយ​) មាន​ប្តី​ថ្មី និង​បាន​ចេញទៅ​ក្រៅប្រទេស ។​

Benjarong បន្តថា នៅពេល​នាង​នៅ​ជា​វ័យ​កុមារភាព នាង​ពុំដែល​នឹកគិត​ដល់​ឪពុក​របស់​នាង​នោះទេ ព្រោះ​នាង​ទទួលបាន​ការមើល​ថែ​ពី​ជីដូន​របស់​នាង ដែល​នាង​ទម្លាប់​ហៅថា «​ម៉ាក់​» ។​

​ក្រោយមក ទោះយ៉ាងណា​ក៏ដោយ នាង​ពិតជា​បាន​នឹក​ដល់​គាត់ (​ឪពុក​) ជាខ្លាំង ព្រោះ​នាង​បានឃើញ​មិត្តៗ​ភក្តិ​របស់​នាង ពួកគេ​មាន​ឪពុកម្តាយ​គ្រប់ៗ​គ្នា ដូច្នេះ នាង​ក៏បាន​សួរ​លោកយាយ​របស់​នាង​អំពី​ឪពុក​របស់​នាង ហើយ​ទីបំផុត បានដឹង​នាមត្រកូល និង​ឈ្មោះ​របស់គាត់ ។​

​នាង​បាន​សម្រេចចិត្ត​ចាប់ផ្តើម​ស្រាវជ្រាវ​រក​ឪពុក​របស់​នាង នៅលើ Facebook តាមរយៈ​ប្រើ​ឈ្មោះ​របស់គាត់ Thawee Krasin ជា​ពាក្យ​គន្លឹះ ដែល​ពាក្យ​បច្ចេកទេស​ហៅថា «Key Word» ។​

​បន្ទាប់ពី​រកឃើញ​អា​ខោ​ន​ឈ្មោះ Thawee Krasin រួចហើយ នាង​ក៏បាន​ផ្ញើ​សារ​ស្វាគមន៍​មួយ និង​បង្ហាញ​រូបថត​១​សន្លឹក ដែល​នាង​បាន​ថត​ជាមួយ​គាត់​កាល​នៅ​តូច (​អាយុ​១​ខួប​) ដល់​គាត់ ។ ហើយ​នៅពេលនោះ គាត់​បាន Reply ថា​៖ «​តើ Por ជា​កូនស្រី​របស់​ប៉ា​មែន​?» ។​

Benjarong បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​រំភើបចិត្ត​យ៉ាងខ្លាំង ។ ភ្លាមៗ​នោះ គាត់​បានដឹងថា ខ្ញុំ​ជា​កូនស្រី​របស់គាត់ ដែល​បាន​បែក​គ្នា​អស់​រយៈពេល ១៥ ឆ្នាំ​» ។​

​ឪពុក​របស់​នាង​បាន​ប្រាប់​នាង​ថា គាត់​កំពុងធ្វើការ​នៅក្នុង​ទីក្រុង​បាងកក ហើយ​នឹងមាន​ពេលទំនេរ ទៅលេង Udon Thani ក្នុង​រយៈពេល​២​ខែ ក្នុងអំឡុង​ពិធីបុណ្យ​ចូល​ព្រះវស្សា បន្ទាប់ពី​គាត់​សម្រាក​ពី​ការងារ ។​

​ជីដូន​របស់​នាង​បាន​និយាយថា ទោះបី​ឪពុក​របស់​នាង​ពុំដែល​មក​សួរសុខទុក្ខ​នាង ចាប់តាំងពី​គាត់​បានចាប់ផ្តើម​មើលថែ​ចិញ្ចឹម​បីបាច់​នាង​អស់​រយៈពេល ១៥ ឆ្នាំ កន្លងមកហើយ​នេះ​ក្តី ក៏​លោកយាយ​សប្បាយចិត្ត ដែល​ចៅស្រី​របស់គាត់​អា​ចរក​ឪពុក​ឃើញ​នាពេលនេះ ៕ ចន្ទី​

spot_img
×