Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ឯកជន​បាក់​ជា​ពីរ​នៅ Honduras

spot_img

​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា យន្តហោះ​ឯកជន​ធុន​តូច​មួយ​ចេញដំណើរ​ចេញពី​អាមេរិក​បាន​បាក់​ជា​ពីរ គ្រា​ចុះ​សំចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ Honduras សំណាង​ល្អ​ដែល​គ្មាន​មនុស្ស​ស្លាប់ ។​

​អាជ្ញាធរ​ឲ្យដឹងថា​យន្តហោះ​ប្រភេទ Gulfstream ពណ៌​ស បាន​ចាកចេញ​ពី Austin រដ្ឋ​តិច​សាស បាន​ពើបប្រទះ​នឹង​គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​ហោះហើរ​នា​អាកាសយានដ្ឋាន​អន្តរជាតិ Toncontin, Honduras នេះ​បើ​តាម ABC ។​

​យន្តហោះ​ឯកជន​បាក់​ជា​ពីរ​នៅ Honduras

​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​មាន​វត្តមាន​នៅ​កន្លែងកើតហេតុ​ឲ្យដឹង​ថា មាន​មនុស្ស ៩​នាក់ រងរបួស ខណៈពេល​ដែល​អ្នកនាំពាក្យ​ប្រទេស​នេះ ប្រកាសថា មាន​មនុស្ស​តែ ៦​នាក់ លើ​យន្តហោះ​ប៉ុណ្ណោះ ។​

​យន្តហោះ​បាក់​ជា​ពីរ​

​កន្លែងកើតហេតុ​

​អាជ្ញាធរ​អាកាសចរណ៍ Honduras ប្រកាសថា ករណី​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១១​និង​១៥​នាទី (​ម៉ោង​នៅ​តំបន់​) ថ្ងៃទី ២២ ខែ​ឧសភា ។ ព្រលាន​យន្តហោះ​ត្រូវបាន​បិទទ្វារ ដើម្បី​ត្រួតពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ហោះហើរ ហើយ​បាន​ធ្វើ​សកម្មភាព​វិញ នៅវេលា​ម៉ោង ១៥​និង​១៥​នាទី ថ្ងៃ​ដដែល ៕ សូ​យ​ន​

spot_img
×