Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WWF៖ សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ខេត្ត​មណ្ឌលគិរី កំពុងតែ​ប្រឈម នឹង​ការបាត់បង់​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ ប្រធាន​តំបន់​ទេសភាព​ភាគ​ខាងកើត​របស់​អង្គការ WWF នៃ​ប្រទេស​កម្ពុជា លោ​ប្រធាន​តំបន់​ទេសភាព​ភាគ​ខាងកើត​របស់​អង្គការ WWF នៃ​ប្រទេស​កម្ពុជា លោក មូល ផាត បាន​កត់សម្គាល់​ថា សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ខេត្ត​មណ្ឌលគិរី កំពុងតែ​ប្រឈម នឹង​ការបាត់បង់​យ៉ាងខ្លាំង ដោយសារតែ​មាន​ការ​ប​រ​បាញ់ ដាក់​អន្ទាក់ ជាពិសេស​ការកាប់បំផ្លាញ់​ព្រៃឈើ​យ៉ាង​រង្គាល​នៅ​ខេត្ត​មណ្ឌលគិរី កាលពីពេល​កន្លង​ទៅ ដែល​បាន​ធ្វើឲ្យ​សត្វ ព្រៃ​គ្រប់​ប្រភេទ បាន​បាត់បង់​ជា​បន្តបន្ទាប់​។​

លោក មូល ផាត ប្រធាន​គម្រោង​អង្គការ WWF ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល​ត្រូវបាន​សម្លាប់​ក្នុង​មួយ​ថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន​ឬ​អាច​និយាយបាន​ថា ផុត​ពូជ ពី​ទឹកដី​ខេត្ត​មណ្ឌលគិរី ក្រោយ​ឆ្នាំ​២០០៧​គេ​ពុំ​ឃើញ​មាន​វត្តមាន​ខ្លាធំ​នោះ​ទេ របាយ​ការណ៏​នេះ​មិន​រាប់​បញ្ចូល​ខេត្ត​ដទៃ​ក្នុងប្រទេស​កម្ពុជា​។
​លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​២២ ខែ​ឧ​សាភា ឆ្នាំ​២០១៨​នៅក្នុង​ពិធី ទិវា​ទិវា​ជីវចម្រុះ​អន្តរជាតិ​លើក​ទី​២ នៅ​អនុវិទ្យាល័យ​ឆ្នែង ស្រុក​កែវ​សីមា​។​

លោក​បានឲ្យដឹង​ទៀតថា គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន ឬ​អាច​និយាយបាន​ថា ផុត​ពូជ​។ លោក​ថា​ការជួញដូរ​ព្រៃឈើ នៅតែ​បន្ត​មាន​ក្នុងព្រៃ​កា​ពារ ហើយ​ការកាប់​ឈើ​នោះ​គឺ​ផ្សារភ្ជាប់​និង​ការ​បរបាញ់​សត្វ​យក​មក​ធ្វើ​ចំណីអាហារ ដែល​ជា​បញ្ហា​ប្រឈម​ផង​ដែរ​និង​ការបាត់បង់​សត្វព្រៃ​។

​ប្រធាន​គម្រោង​តំបន់​ទេសភាព​ខាងលើ បាន​គិត​ជា​មុន​កាលពី​ឆ្នាំ​២០០៨​ថា ការប្រើប្រាស់​សា​ធាតុ​គីមី​មិន​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​និង​ធ្វើអោយមាន​បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ​។ ហើយ​អ្វី​ដែល​លោក​គិត គឺ​បាន​កើតឡើង​មែន ជាក់ស្ដែង​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ បាន​រង​នូវ​ការពុល​ស្លាប់​ជាង​១០​នាក់ ក្រោយ​ហូប​ទឹក​ដែល​មាន​សា​ធាតុគីមី​ហូរ​ចេញពី​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។​

លោក មូល ផាត ថា សម្រាប់​អ្នក​ទេសចរណ៍ ក្រៅ​អំពី​ការ​ទស្សនា​នូវ​ប្រាសាទ អ្នក​ទេសចរណ៍​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​លើ​ការ​ទស្សនា​ធន​ធាតិ​ធម្មជាតិ​និង​សត្វព្រៃ ពិសេស​គឺ​អំបូរ​សត្វ​ខ្លាធំ ដែល​តម្រូវ​អោយ​អ្នកកា​ពារ​សត្វព្រៃ​បន្ត​ការស្វែងរក​សត្វ​ខ្លាធំ​នេះ និង​បន្ត​សហការ​នាំយក​ខ្លា​នេះ​មក​លែង​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ឆ្នាំ​២០២២​ខាងមុខ​ដើម្បី​ស្ដារ​សត្វ​ខ្លាធំ​ឡើងវិញ​។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ លើកឡើងថា​ក្នុងនាម​ក្រសួង​បរិស្ថាន ដែល​ទទួលបន្ទុក​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​។ អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៌​ដោយ​ចីរភាព គឺ​បាន​រៀបចំ​អបអរសាទរ​ទិវា​នេះ នៅ​ខេត្ត​មណ្ឌលគិរី កោះកុង កំពង់ធំ កំពត កណ្តាល និង​ខេត្ត​សៀ​បរាប រួចហើយ​។ ប្រធាន​មន្ទី​រថា ទិវា​នេះ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​ជ្រើស​យក​ថ្ងៃទី​២២ ខែ​ឧសភា សម្រាប់​ប្រារព្ធ​ទិវា​នេះ​រៀងរាល់​ឆ្នាំ​តែ​ម្តង ហើយ​សម្រាប់​ខេត្ត​មណ្ឌលគិរី​គឺ​លើក​ទី​២​។ លោក​បញ្ជាក់​ថា​គោលបំណង​នៃ​ពិធី គឺ​ដើម្បី​បង្កើន​ចំណេះដឹង ហើយ​ស្វែង​យល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​ជីវៈចម្រុះ​នូវ​ថ្នាក់ជាតិ ថ្នាក់​តំបន់​និង​សកល យ៉ាងខ្លាំង ដោយសារតែ​មាន​ការ​ប​រ​បាញ់ ដាក់​អន្ទាក់ ជាពិសេស​ការកាប់បំផ្លាញ់​ព្រៃឈើ​យ៉ាង​រង្គាល​នៅ​ខេត្ត​មណ្ឌលគិរី កាលពីពេល​កន្លង​ទៅ ដែល​បាន​ធ្វើឲ្យ​សត្វ ព្រៃ​គ្រប់​ប្រភេទ បាន​បាត់បង់​ជា​បន្តបន្ទាប់​។​

​លោក​មូល ផាត ប្រធាន​គម្រោង​អង្គការ WWF ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល​ត្រូវបាន​សម្លាប់​ក្នុង​មួយ​ថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន​ឬ​អាច​និយាយបាន​ថា ផុត​ពូជ ពី​ទឹកដី​ខេត្ត​មណ្ឌលគិរី ក្រោយ​ឆ្នាំ​២០០៧ គេ​ពុំ​ឃើញ​មាន​វត្តមាន​ខ្លាធំ​នោះ​ទេ របាយ​ការណ៏​នេះ​មិន​រាប់​បញ្ចូល​ខេត្ត​ដទៃ​ក្នុងប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​២២​ខែ​ឧ​សាភា​ឆ្នាំ​២០១៨​នៅក្នុង​ពិធី ទិវា​ទិវា​ជីវចម្រុះ​អន្តរជាតិ​លើក​ទី​២ នៅ​អនុវិទ្យាល័យ​ឆ្នែង ស្រុក​កែវ​សីមា​។​

លោក​បានឲ្យដឹង​ទៀតថា គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន ឬ​អាច​និយាយបាន​ថា ផុត​ពូជ​។ លោក​ថា​ការជួញដូរ​ព្រៃឈើ នៅតែ​បន្ត​មាន​ក្នុងព្រៃ​កា​ពារ ហើយ​ការកាប់​ឈើ​នោះ​គឺ​ផ្សារភ្ជាប់​និង​ការ​បរបាញ់​សត្វ​យក​មក​ធ្វើ​ចំណីអាហារ ដែល​ជា​បញ្ហា​ប្រឈម​ផង​ដែរ​និង​ការបាត់បង់​សត្វព្រៃ​។ ប្រធាន​គម្រោង​តំបន់​ទេសភាព​ខាងលើ បាន​គិត​ជា​មុន​កាលពី​ឆ្នាំ​២០០៨​ថា ការប្រើប្រាស់​សា​ធាតុ​គីមី​មិន​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​និង​ធ្វើអោយមាន​បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ​។ ហើយ​អ្វី​ដែល​លោក​គិត គឺ​បាន​កើតឡើង​មែន ជាក់ស្ដែង​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ បាន​រង​នូវ​ការពុល​ស្លាប់​ជាង​១០​នាក់ ក្រោយ​ហូប​ទឹក​ដែល​មាន​សា​ធាតុគីមី​ហូរ​ចេញពី​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។​

លោក មូល ផាត ថា សម្រាប់​អ្នក​ទេសចរណ៍ ក្រៅ​អំពី​ការ​ទស្សនា​នូវ​ប្រាសាទ អ្នក​ទេសចរណ៍​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ​លើ​ការ​ទស្សនា​ធន​ធាតិ​ធម្មជាតិ​និង​សត្វព្រៃ ពិសេស​គឺ​អំបូរ​សត្វ​ខ្លាធំ ដែល​តម្រូវ​អោយ​អ្នកកា​ពារ​សត្វព្រៃ​បន្ត​ការស្វែងរក​សត្វ​ខ្លាធំ​នេះ និង​បន្ត​សហការ​នាំយក​ខ្លា​នេះ​មក​លែង​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ឆ្នាំ​២០២២​ខាងមុខ ដើម្បី​ស្ដារ​សត្វ​ខ្លាធំ​ឡើងវិញ​។​

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ លើកឡើងថា ក្នុងនាម​ក្រសួង​បរិស្ថាន ដែល​ទទួលបន្ទុក​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​។ អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​ជាតិ​​អភិវឌ្ឍន៌​ដោយ​ចីរភាព គឺ​បាន​រៀបចំ​អបអរសាទរ​ទិវា​នេះ នៅ​ខេត្ត​មណ្ឌលគិរី កោះកុង កំពង់ធំ កំពត កណ្តាល និង​ខេត្ត​សៀ​បរាប រួចហើយ​។ ប្រធាន​មន្ទី​រថា ទិវា​នេះ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​ជ្រើស​យក​ថ្ងៃទី​២២​ខែ​ឧសភា សម្រាប់​ប្រារព្ធ​ទិវា​នេះ​រៀងរាល់​ឆ្នាំ​តែ​ម្តង ហើយ​សម្រាប់​ខេត្ត​មណ្ឌលគិរី​គឺ​លើក​ទី​២​។
​លោក​បញ្ជាក់​ថា​គោលបំណង​នៃ​ពិធី គឺ​ដើម្បី​បង្កើន​ចំណេះដឹង ហើយ​ស្វែង​យល់​កាន់តែ​ច្បាស់​នូវ​តម្លៃ​ជីវៈចម្រុះ​នូវ​ថ្នាក់ជាតិ ថ្នាក់​តំបន់​និង​សកល​៕ ដោយ​៖ សមុទ្រ​ឈើ​

 

spot_img
×