Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​ចិញ្ចឹម ចាប់រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំ ៤​លើក សម្រេច​ជាង​១០​លើក​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ជា​ឪពុក​ចិញ្ចឹម កំពុង​ធ្វើ​ការឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​ចាប់រំលោភ​កូនស្រី​បាន​សម្រេច ៤ លើក ។ ឪពុកចិញ្ចឹម​រូបនោះ ត្រូវបាន​នគរបាល ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ នៅផ្ទះ​គ្មាន​លេខ ផ្លូវ​១៥១ ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ក្រោយ​ពេល​ក្រុម​គ្រួសារ​ជនរងគ្រោះ ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ជូន​សមត្ថកិច្ច និង​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព​ញាព​ន់​។​

​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព​ញាព​ន់ បានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​បាន​ទទួល​ជនសង្ស័យ​ម្នាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ទៅ​នឹង​ជនរងគ្រោះ​។ ជនសង្ស័យ​ឈ្មោះ ហ៊ាន ហែ អាយុ​៤៦​ឆ្នាំ​មុខរបរ​នេសាទ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​១៥១ ភូមិធំ​ជើង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ អាយុ​១៣​ឆ្នាំ មុខរបរ​នៅផ្ទះ ។ នៅ​មុនពេល​កើតហេតុ ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល ៣ ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ ទៅ​ដេកចាំ​លប​ដាក់​កំពឹស នៅក្នុង​បឹង​តា​មោក​ជាមួយ​ខ្លួន ហើយ​ជនសង្ស័យ បាន​បើក​កាណូត​ទៅ​កណ្តាល​បឹង រួច​ក៏​បាន​ធ្វើ​សកម្មភាព​រំលោភ ទៅលើ​ជនរងគ្រោះ​បាន​សម្រេច​ចំនួន ៤ ដង​។ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល ១ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​ផ្ទះ​ម្នាក់ឯង ជនសង្ស័យ​ឡើង​ទៅ​ដល់​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​ចំនួន ៥ ដង​។

នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​២ ជនសង្ស័យ​ក៏​បាន​ហៅ​ឲ្យ​ជនរងគ្រោះ​ទៅ​ចាំ​សម្រាស់​ត្រី​ក្នុង​ព្រែក​ក្បែរ​ផ្ទះ ពេល​ទៅ​ដល់​កណ្តាល​ព្រែក ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ទៅ​លើ​ជនរងគ្រោះ​បាន​សម្រេច​ម្តងទៀត​។ លុះដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល ២២ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​ផ្ទះ​ជាមួយ​ម្តាយចិញ្ចឹម ស្រាប់តែ​ជនសង្ស័យ​បាន​ចូល​មក​ចាប់​រំលោភ​បាន​សម្រេច និង​បាន​គំរាម​មិន​ឲ្យ​ជនសង្ស័យ​ស្រែក លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ ជនរងគ្រោះ​ក៏​បាន​និយាយ​រឿង​ដែល​ជា​ឪពុកចិញ្ចឹម បាន​ចាប់រំលោភ​ទាំង​៤​លើក ប្រាប់​ទៅ​ឈ្មោះ សៀន សុផល ជា​ម្តាយចិញ្ចឹម រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ជូន​សមត្ថកិច្ច និង​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព​ញាព​ន់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×