Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​កាប់​សម្លាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត រឿង​ដណ្តើម​ម៉ូតូ​គ្នា​ក្រោយពេល​កើត​ជម្លោះ​ហើយ​ព្រមព្រៀង​លែងលះ​

spot_img

​ខេត្ត​ឧត្តរមានជ័យ ៖​មាន​បង្ក​ហឹង្សា​ក្នុងគ្រួសារ ករណី​ប្តី​កាប់​សម្លាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្ដាលឲ្យ​រងរបួស​ដៃ​ខាងឆ្វេង​ប៊ិះ​ដាច់ ស្ថិតនៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង នៅ​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ឆ្មាំ​២០១៨​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា កណើបង្កឡើង​ដោយ​ប្តី​ឈ្មោៈ​ប៊ូប៊ី​បានយក​កាំបិតខ្វា​វកាប់​ទៅលើ​ប្រពន្ធ​ឈ្មោះ​សែត​ចាន់ បណ្តាលឱ្យ​រយះ​ស្ទើ​រដាច់ដៃ​ឆ្វេង ។ បច្ចុប្បន្ន​ជនរងគ្រោះ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លុង់វែង​ខេត្ត​ឧត្តរមានជ័យ​។
​ចំណែក​ជនល្មើស​ដែល​ត្រូវជា​ប្ដី​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាត់ទោស​ទៅតាម​ច្បាប់​។​

បន្ទាប់​ពី​បង្កហេតុ​ជនដៃដល់​បាន​ចាក់​សាំង​ដុត​ផ្ទះ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ និង​សមត្ថកិច្ច​យក​រថយន្ត​មក​បាញ់​ពន្លត់​ទាន់ពេល​។​

ទាក់ទិន​ករណី​ហឹង្សា​ត្រូវបាន​ដឹង​ពី​មូលហេតុ​ថា ដោយសារ​ប្រចណ្ឌ​ប្រពន្ធ ទើប​ឈ្លោះប្រកែក និង​មាន​ការព្រមព្រៀង​លែងលះ​ផងដែរ ហើយ​ពេលនោះ​ប្ដី​យក​ម៉ូតូ តែ​ប្រពន្ធ​មិន​ព្រម​ឱ្យ ទើប​ដណ្ដើម​ម៉ូតូ​គ្នា ក៏​កើត​ជា​រឿងរ៉ាវ​កាន់​ធំ​ឡើង​តែម្តង ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×