Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចហួសចិត្ត! ពេលឆែកឆេរស្រីស្អាតកូនកាត់ថៃ-កាណាដា រកឃើញថ្នាំញៀនលាក់ទុកក្នុងលីអូ ខណៈវិលត្រឡប់ពី…

spot_img

​ស្ត្រី​វ័យក្មេង​កូនកាត់​ថៃ​-​កាណាដា​ម្នាក់ ត្រូវបាន​រកឃើញ​ផ្ទុក​ជាមួយ​ថ្នាំញៀន Ketamine ចំនួន​តិចតួច កាលពី​ព្រឹក​មិញ​នេះ នៅពេល​នាង​ត្រូវបាន​ឆែកឆេរ​នៅ​ប៉ុស្តិ៍​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ផ្លូវ​ដែល​នាង​វិល​ត្រលប់​មកពី​លេងល្បែង​កាលពី​យប់មិញ ។​

​នៅវេលា​ម៉ោង ៩ និង ៣០ នាទី ថ្ងៃនេះ ប៉ូលីស​នៅក្នុង​ខេត្ត Srakaew បាន​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ Sharon “Rose” Lawman បន្ទាប់ពី​រកឃើញ​ក្នុង​កាបូប​របស់​នាង​មាន​ផ្ទុក Ketamine ០.១៧ ក្រាម ដែល​ត្រូវបាន​លក់​ទុក​ក្នុង​ខោ​ស្ទី​ប​របស់​នាង​, នេះ​បើ​យោងតាម Thairath ។​

​អ្វីដែល​ជំរុញ​ឲ្យ​ប៉ូលីស​ឆែក​ឆរ​នាង គឺ​នៅពេលដែល​ពួកគេ​បាន​គិតថា ភ្នែក​របស់​នាង «​ហើម ហាក់ដូចជា​នាង​កំពុង​ផឹកថ្នាំ​ញៀន​» ។ ហើយ​ខណៈ​នាង​មើលទៅ​ពិតជា​ខ្សោយកម្លាំង ប៉ូលីស​ស្រី​ម្នាក់​ដែលជា​អ្នកគ្រប់គ្រង​ឆែកឆេរ ក៏បាន​រកឃើញ​ថ្នាំញៀន​នៅ​នឹង​ជាប់​នឹង​ខ្លួន​នាង ដែល​បាន​សារភាពថា នាង​ទុក​ប្រើប្រាស់​នៅពេល​ក្រោយ ។​

​នាង Lawman ដែល​កាន់​លិខិតឆ្លងដែន​កាណាដា និង​អត្តសញ្ញាណប័ណ្ណ​ថៃ បាន​ប្រាប់​ប៉ូលីស​ថា នាង​បានធ្វើ​ដំណើរ​ទៅ​កាស៊ីណូ​មួយ​នៅ​ប៉ោយប៉ែ​ត្រ ប្រទេស​កម្ពុជា ហើយ​បាន​ទិញ Ketamine ក្នុងតម្លៃ ១​ពាន់​បាត នៅ​ខាងក្រៅ​កាស៊ីណូ ដើម្បី​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ ។​

​ជា​អ្នកស្រុក​ម្នា​ក់នៅ​ខេត្ត Chonburi នាង Lawman បាន​និយាយថា នាង​គឺជា «​ស្រី PR» ធ្វើការ​នៅ​កន្លែង​កម្សាន្ត​មួយ ដែលជា​ទីកន្លែង​នាង​នាង​ផឹក​កំដរ​អតិថិ​ន ។ (“​ស្រី PR” គឺជា​ពាក្យ​ថៃ​ដែល​គេ​ប្រើ​សម្រាប់​ក្រុម​នារី​ក្នុង​បារ​) ។​

​ទោះយ៉ាងណា នាង Lawman បច្ចុប្បន្ន កំពុងស្ថិត​ក្នុង​មន្ទីរឃុំឃាំង​ប៉ូលីស ហើយ​ប៉ូលីស​និយាយថា នាង​នឹង​ត្រូវបាន​បញ្ជូន​ឡើង​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី ៕ ចន្ទី​

spot_img
×