Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​ឈឺ “​ប៊ិះ​ស្លាប់ ប៊ិះ​រស់​” ពេល​វះកាត់​វេជ្ជបណ្ឌិត​រន្ធត់ ជាមួយនឹង​របស់​ដែល​ឃើញ​ខាងក្នុង (មានវីដេអូ)

spot_img

​បងប្អូន​ស្រី ២​នាក់ គឺ Sydney និង Sara Weiss រស់នៅ​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ អាមេរិក មាន​សត្វ​ឆ្កែ​ចិញ្ចឹម Labrador អាយុ ៨​ឆ្នាំ ដែល​មាន​ភាពរហ័សរហួន និង​ឈ្លាសវៃ ឈ្មោះថា Tiki ។ ថ្ងៃមួយ Tiki ស្រាប់តែ​មិន​ស៊ី​ចំណី ក្អួតចង្អោរ និង​រាករូស ធ្វើឲ្យ​ពួក​នាង​ទាំង ២ បាន​បារម្ភ​ជាខ្លាំង ។ Sydney និង Sara បាន​នាំ​ឆ្កែ​ទៅ​ពេទ្យ​ឲ្យ​ជួប​វេជ្ជបណ្ឌិត​ផ្នែក​សត្វ ។

វេជ្ជបណ្ឌិត Hisham Ibrahim បាន​ផ្តល់​ថ្នាំ​ឲ្យ Tiki ផឹក តែ​ស្ថានភាព​មិន​ធូរស្រាល​សោះ ។ វេជ្ជបណ្ឌិត​សម្រេច​ថត​កាំរស្មី X ដើម្បី​កំណត់​ច្បាស់លាស់​បញ្ហា​ដែល Tiki ជួបប្រទះ ហើយ​អ្វី​ដែល​លេច​ឡើងលើ​អេក្រង់​ធ្វើឲ្យ​លោក និង​សហសេវិក​ស្រឡាំងកាំង​ស្មាន​មិន​ដល់ ។ ក្នុង​ពោះ​របស់​សត្វ​ឆ្កែ Labrador នេះ មាន​របស់​ចម្លែកៗ​ជាច្រើន​ត្រូវេ​ញ​គួច​ចូលគ្នា ។​

​ក្រោយ​ការវះកាត់​អស់​រយៈពេល ២​ម៉ោង គេ​បាន​យក​ចេញ​នូវ​ខោ​ទ្រនាប់​ស្ត្រី 8 ខោ ខ្សែ​ចង​សក់​ចំនួន ៦២ បង់​រុំ​របួស​មួយ និង​កៅស៊ូ ៤ ខ្សែ ដែល​ទាំងអស់​នេះ​ជា​មូលហេតុ​ធ្វើឲ្យ Tiki ឈឺ ។​

​របស់​ត្រូវបាន​យកចេញ​ពី​ពោះ​ឆ្កែ Tiki ។​

Sara ឲ្យដឹងថា Tiki ឧស្សាហ៍​ស៊ី​របស់របរ​ផ្សេងៗ តែ​មិន​គិតថា ស្ថានភាព​បែរ​ជា​ធ្ងន់ធ្ងរ​ដូច្នេះ ព្រោះ​គិតថា វា​នឹង​ត្រូវ​បាន​កម្ចាត់​ចេញ​ពេល​បន្ទោ​របង់ ។ សំណាង​ណាស់ ដែល​ក្រោយ​ការវះកាត់​មានតែ​ពីរ​នេះ Taki បាន​មាន​សុខ​ភាព​ប្រសើរ​ឡើង​វិញ ៕ ចន្ទ្រា

spot_img
×