Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរអប់រំ​ខេត្តកំពត​, ប្រធាន​មន្ទីរ និង​មន្ត្រី​៣​រូប ត្រូវប៉ាន់​ខ្លាំង​

spot_img

ភ្នំពេញ​៖ លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​ខេត្តកំពត និង​មន្ត្រី​ជំនិត​៣​រូប​ទៀត បាន​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​ប្រាក់​ចំណាយ ប្រមាណ​៤០០​លាន​រៀល ក្នុង​មួយឆ្នាំៗ និង​ជាពិសេស មាន​សូន​ប៉ាន់ លើ​ការតែងតាំង និង​ផ្លាស់ប្តូរនាយក​សាលា​នីមួយៗ​។

​បើតាម​ការផ្សាយ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា “​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ពាក្យ​ប្តឹង​តាមរយៈ​អ៊ី​ម៉ែ​ល​ដែល​ចោទប្រកាន់ថា លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តកំពត និង​មន្ត្រី​៣​រូប ថា ទទួលបាន​ផលប្រយោជន៍​ជា​ប្រាក់​ក្នុង​មួយឆ្នាំៗ មិន​ក្រោម​៣០០​លាន​រៀល​ទៅ​៤០០​លាន​រៀល តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រាក់​ចំណាយ​សរុប​ខ្ទង់​៥០០​លាន​រៀល ដែល​ភាគច្រើន​គឺ​ប្រាក់​បុរេប្រទាន ប្រាក់​ទូទាត់​ត្រង់ ប្រាក់​ចំណាយ​លើ​ការទិញ​ជំពូក​៦០ សេវាកម្ម​ជំពូក​៦១ និង​អន្តរាគមន៍​សាធារណៈ​ជំ​នួន​៦២ ដោយ​សហការ​ជាមួយ​លោក​ភោក កុយ ប្រធានស្តីទី​ការិយាល័យ លោក​អ៊ូ ភា​ង ជា​អនុប្រធាន​ការិយាល័យ និង​លោក​សូ លិ​ន​ដា ជាម​ន្ត្រី ស្ថិតនៅ​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ​ជាមួយគ្នា ដោយ​ធ្វើឯកសារ​ខ្យល់​បំភ័ន្ត​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​យ៉ាង​ជំនាញ​បំផុត​។ ក្នុងចំណោម​ការិយាល័យ​ទាំ​អ​១១ និង​មន្ត្រី​ចំនួន​៩២​នាក់ មនុស្ស​ដែលជា បក្ខពួក​សំខាន់​របស់លោក តាក ហាប់ គឺមាន លោក​សូ ភា​រិ​ទ្ធ ជា​មនុស្ស​ស្និទ្ធ​ជាងគេ លោក​ខៀវ ធន​វុ​ឌ្ឍី ប្រធានការិយាល័យ​បុគ្គលិក និង​បណ្តុះបណ្តាល ព្រោះថា​ជាម​នុស្ស​ពូកែ​រកប្រាក់​ពី​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្តូរ​គ្រូ​ធ្វើ​ឲ្យ​លោក​ប្រធាន​ពេញចិត្ត​ជាងគេ​។ ដោយឡែក​លោក​ភោក កុយ ក៏​ជាម​នុស្ស​ជំនិត​ខ្លាំង​ដែរ រហូត​ត្រូវ​លោក តាក ហាប់ ស្នើសុំ​តែងតាំង​ជា​ប្រធានការិយាល័យ​ពេញសិទ្ធិ​ថែមទៀត​”​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ការបំភ្លឺ​ពី​លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត ដែលមាន​ខ្លឹមសារ​ដូចជា ៖ នៅ​រសៀល​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៧ មួយថ្ងៃ​មុន​នៃ​ការចុះផ្សាយ មាន​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​បាន​ទូរស័ព្ទ​ទៅ​លោក​តាក ហាប់ ចរចា​ទារប្រាក់ ហើយ​ឲ្យ​ផ្ញើ​តាម​វី​ង ជា​ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន ពេលនោះ លោក​តាក ហាប់ បាន​ឆ្លើយថា បើ​ចុះផ្សាយ​ចុះ​ចោះ ឲ្យ​តែ​ជាការ​ពិត តែបើ​មិន​ពិត​ប្រយ័ត្ន​ខ្ញុំ​ប្តឹង​តប​វិញ ក្រោយមក​ក៏មាន​ការចុះ​ផ្សា​រយ​ព័ត៌មាន​។

​បន្ទាប់ពី​មានការ​ចុះផ្សាយ​ព័ត៌មាន លោក​តាក ហាប់ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចុះផ្សាយ​របស់​សារព័ត៌មាន ហើយ​បាន​បំភ្លឺ​បដិសេធ​លើ​៣​ចំណុច​ដែលជា​ការចោទប្រកាន់​៖ ១.​ការ​កិបកេង​ថវិកា​ចំណាយ​ខ្ទង់​៥០០​លាន​រៀល​៖ ដោយ​សំអាង​លើ​ការកោះប្រជុំ​ក្រុមប្រឹក្សាវិន័យ​មន្ទីរ ហើយ​មាន​អ្នកជំនាញ​ពាក់ព័ន្ធ បានបង្ហាញ​ពី​យន្តការ​នៃ​ការចំណាយ​ទូទាត់ ព្រមទាំង​ប្រធានការិយាល័យ​នីមួយៗ អះអាង​បញ្ជាក់បន្ថែម​អំពី​លំហូរ​សាច់ប្រាក់​ពិសេស​ជំពូក​៦០ ជំពូក​៦១ និង​ជំពូក​៦២​។ ២.​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្តូរ​៖ ជាទូទៅ​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្តូរ​មាន​ខ្សែបណ្តោយ​ធ្វើការ​វាយតម្លៃ ដោយ​ក្រុមប្រឹក្សា​បុគ្គលិក​តាម​ឋានានុក្រម គ្រប់គ្រង​ជា​បន្តបន្ទាប់ ស្របតាម​សេចក្តីណែនាំ​របស់​ក្រសួង​លេខ​២៨​អយក​.​ស​ណន ចុះ​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៤​។ ៣.​ចំពោះ​ការចោទប្រកាន់ថា​បក្ខពួក​សំខាន់​និង​ស្និទ្ធ​ជាងគេ​៖ លោក​តាក ហាប់ បាន​បញ្ជាក់ថា មន្ទីរអប់រំ យុវជន​និង​កីឡា ខេត្តកំពត មាន​អង្គការលេខ​រចនាសម្ព័ន្ធ​ដឹកនាំ​ឬ​គ្រប់គ្រង​ង​នៅ​មន្ទីរ​ច្បាស់លាស់​។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក​តាក ហាប់ ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកំពត បានធ្វើការ​បដិសេធថា “​ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×