Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! មន្ត្រី​ប៉ូលីស​ម្នាក់​ត្រូវគេ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ចាប់ជំរិត​ស្រី្ត​ជនជាតិ​ចិន នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ (​ថៃ​) ដោយ​ទាមទារ​ប្រាក់​លោះ​ជាង៤សែនដុល្លារអាមេរិក​

spot_img

​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​ត្រូវបាន​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ចាប់ជំរិត​ស្ត្រី​អាយុ ៣៩ ឆ្នាំ​ម្នាក់ នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ (​ថៃ​) កាលពី​យប់​ថ្ងៃទី​៦ ខែឧសភា ដោយ​ទាមទារ​ប្រាក់​លោះ ១៥ លាន​បាត​, នាយរង​ការិយាល័យ​ប៉ូលីស​ទេសចរណ៍ លោក Surachate Hakparn បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ។​

​លោក Surachate និយាយថា ជនរងគ្រោះ​ត្រូវបាន​បញ្ជាក់ថា​មានឈ្មោះ Jincai Chen ជា​ជន​ជាតិចិន ត្រូវបាន​ចាប់ខ្លួន​ដោយ​មនុស្ស ៥ នាក់ នៅពេល​នាង​ទើប​មកដល់​ព្រលាន​យន្ត ពី​ទីក្រុង​ហុងកុង ប៉ុន្តែ ត្រូវបាន​ដោះលែង​ដោយ​សុវត្ថិភាព នៅ​កន្លែង​ដងផ្លូវ​មួយ​ក្នុង​សង្កាត់ Bang Na 14 ប៉ុន្មាន​ថ្ងៃ​ក្រោយមក ។ ជនជាតិ​ចិន​៤​នាក់​, ស្រី​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Wansikan Termthanapat និង​មនុស្ស​ជាច្រើន​ផ្សេងទៀត ចូលរួម​នៅក្នុង​សកម្មភាព​ចាប់ជំរិត​នេះ ក្នុងនោះ​ក៏​រួមមាន​ទាំង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ នៅ​ការិយាល័យ​ប៉ូលីស​អន្តោប្រវេសន៍ Samut Prakan ។ បច្ចុប្បន្ន ប៉ូលីស​កំពុង​ស្វែងរក​ដីកាចាប់ខ្លួន ប៉ុន្តែ​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន​៤​នាក់ ក្នុងនោះ​មានឈ្មោះ Wenqui Sun, Ming Song, Dongliang Sun and Meiling Kai បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​ថៃ​រួចទៅហើយ​, លោក Surachate បន្ថែម ។​

​ក្រុម​ចាប់ជំរិត​ទាំងនោះ បានទាមទារ​លុយ​លោះ ៣ លាន​យ័ន (​ស្មើនឹង ១៥ លាន​បាត​) ប៉ុន្តែ ប្តី​ជនជាតិ​កូរ៉េ​របស់​ជនរងគ្រោះ លោក Han Young Lim ដែលមាន​សញ្ជាតិ​តង់​ហ្សា​នី បាន​បង់ប្រាក់​ត្រឹមតែ ១,៩ លាន​យ័ន (១០ លាន​បាត​) ។ នៅពេល​ពួកគេ​បរាជ័យ​ក្នុងការ​ដោះលែង Chen, លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលីស​នៅ​ថ្ងៃទី​១៨ ខែឧសភា ។ វីដេអូ​កាមេរ៉ា​ឃ្លាំមើល​បាន​ជួយ​ដល់​ប៉ូលីស ក្នុងការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ៥ នាក់ ហើយ​ការស៊ើបអង្កេត​បន្ថែមទៀត បាន​រកឃើញថា​ពួក​ជន​ទាំង​នោះបាន​ឃុំខ្លួន​ស្រី​រងគ្រោះ​នៅក្នុង​សណ្ឋាគារ​មួយ នៅ​ទីក្រុង​បាងកក​។

​ពួកគេ​បន្ទាប់មក នាំយក​នាង​ទៅកាន់​ផ្ទះជួល​មួយ​នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា និង​បន្ទាប់មក នៅ​ផ្ទះមួយ​ផ្សេងទៀត​នៅលើ​កោះ Samet ក្នុង​ខេត្ត​រ៉ាក់យ៉ង និង​សណ្ឋាគារ​មួយទៀត ។ វេលា​ម៉ោង ១១ យប់ ថ្ងៃទី​១៩ ខែឧសភា ប្រហែល​ទំនង​មាន​អារម្មណ៍​ថា​ទទួលរង​សម្ពាធ​ពី​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច ក្រុម​ចាប់ជំរិត​នោះ ក៏បាន​ដោះលែង​ជនរងគ្រោះ​នៅ​ទីកន្លែង​ចិញ្ចើមផ្លូវ​មួយកន្លែង នៃ​ផ្លូវ Bang Na មុនពេល​គេចខ្លួន ។​

Surachate បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ក៏បាន​ទាក់ទង​ទៅ​ប្តី​របស់​នាង ហើយ​បាន​ទៅធ្វើ​សក្ខីកម្ម​ដល់ប៉ូលីស​នូវ​រឿងរ៉ាវ​ដែល​បានកើត​ឡើង ៕ ចន្ទី​

spot_img
×