Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ​លេចចេញ​ឱកាសល្អៗ​ច្រើន ផ្តល់​ប្រយោជន៍​សម្រាប់​ការពង្រីក​អាជីព​របស់​អ្នក ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ គួរ​រៀបចំ​សម្រួល​ឡើងវិញ​ការគ្រប់គ្រង​ចំណូល​​ចំណាយ ។ មនោសញ្ចេតនា​មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយ​កា​រខិន​ខំ​ប្រឹងប្រែង​របស់​អ្នក ។ លុយកាក់ មិត្តភក្តិ​នាំ​មក​នូវ​ឱកាស​រក​ប្រាក់​ច្រើន ។ មនោសញ្ចេតនា​ល្អប្រសើរ​​សុភមង្គល ។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​ប្រយ័ត្នប្រយែង​កុំ​បង្កើត​ទំនាស់​នៅ​កន្លែងធ្វើការ ។ លុយកាក់ មិនល្អ ងាយ​ជួប​រឿង​រំខាន​ពាក់ព័ន្ធ​ដល់​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា មិន​រីករាយ​​ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ បញ្ចៀស​ការ​ច្រណែនឈ្នានីស ។ លុយកាក់ ស្ថិរភាព តែ​មិន​ត្រូវ​បញ្ចេញ​ទុនវិនិយោគ​ច្រើនពេក ។ មនោសញ្ចេតនា​​គួរ​ចេះ​ថែរក្សា ការពារ​ស្នេហា​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ឱកាស​ល្អ​ច្រើន គួរ​ចេះ​ក្តាប់​យក​ឲ្យទាន់ពេល ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា តែ​នៅ​តែ​មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា​​ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​សម្រួល​អារម្មណ៍​ធ្វើការ​ឡើង​វិញ មិន​ត្រូវ​ឲ្យ​កត្តា​ខាងក្រៅ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ មិនត្រូវ “​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​” គួរ​ស្ទុះស្ទា​រក​ឱកាស​ដោយ​ខ្លួន​​ឯង ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ការខ្វែង​គំនិត​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ មាន​សំណាង​ល្អ​អំពី​រឿង​លុយកាក់ ថ្ងៃ​នេះ​គួរ​បញ្ចេញ​ប្រាក់​វិនិយោគ​​នឹង​ទទួលបាន​ផល​យ៉ាង​គាប់ប្រសើរ ។​

​ឆ្នាំ​មមែ​៖ ការងារ មិន​ងាយស្រួល ប្រយ័ត្ន​មាន​អ្នក​ចង់​កាច់​បំបាក់​ប៉ែង​ជើង​អ្នក ។ លុយកាក់ មិនល្អ គួរ​ចេះ​សន្សំសំចៃ ក្នុង​ការចំណាយ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន ការលំបាក​ទាំង​ប៉ុន្មាន​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ធូរធារ ថ្ងៃ​នេះ​អំណោយផល​ល្អ​សម្រាប់​ការស្វែងរក​លាភ​។ មនោសញ្ចេតនា​​មាន​ព័ត៌មាន​រីករាយ​ច្រើន ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ប្រឹងប្រែង អត់ធ្មត់​ក្នុង​ការងារ ទើប​សង្ឃឹម​បាន​ជោគជ័យ​ធំ ។ លុយកាក់ មិនល្អ ការទន្ទឹងរង់ចាំ​អំពី​រឿង​លុយកាក់​មិន​បាន​ដូច​បំណង ។ មនោសញ្ចេតនា​​មិន​ត្រូវ​ស្តាប់​ពាក្យអុជអាល​របស់​អ្នកដទៃ ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន កុំ​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ល្អប្រសើរ មាន​ដំណឹង​ល្អ​ច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រឹងប្រែង​តស៊ូ​ក្នុង​ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ ធ្លាក់​ចុះ​ថ្ងៃ​នេះ​មិន​ត្រូវ​បញ្ចេញ​ប្រាក់​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ៕​

spot_img
×