Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ពាក្យ​ចរចា​ម​អារាម​ថា មេដឹកនាំ​គីម ខ្វាយខ្វល់​នឹង​រឿង​រដ្ឋប្រហារ​ពេល​ចាកចេញ​ទៅ​សិង្ហ​បុរី

spot_img

​នៅ​ខណៈពេលដែល​ជំនួប​កំពូល​-​កូរ៉េខាងជើង មាន​ហានិភ័យ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​ផែនការ​នោះ តាម​ប្រភព​ព័ត៌មាន​មួយចំនួន​ត្រូវបាន​ទម្លាយ​ចេញ​ឲ្យដឹងថា មេដឹកនាំ​ប្រទេស​នេះ អាច​កំពុង​មាន​កង្វល់​ភ័យខ្លាច​ចំពោះ​ឧបាយកល​ផ្ទៃ​ក្នុង​ពេល​លោក​ចាកចេញ​ទៅ​បរទេស ។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទើប​ចេញ​ទៅ​បរទេស ២​លើក​ប៉ុណ្ណោះ គិត​ចាប់ពី​ពេល​ឡើង​កាន់​អំណាច​ឆ្នាំ ២០១១ មក ។​

​តាម​កាសែត Washinton Post ដែល​ដកស្រង់​ប្រភពព័ត៌មាន​ដែល​ទាក់ទិន​ដល់​កា​ងារ​ត្រៀម​បម្រុង​សម្រាប់​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ឲ្យដឹងថា លោក​គីម អាច​កំពុង​ខ្វាយខ្វល់​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​រៀបចំ​នៅ​ប្រទេសក្រៅ ។​

​ថ្វី​ត្បិតតែ​បាន​កាន់​អំណាច ៧ ឆ្នាំ ហើយ​ក្តី ប៉ុន្តែ​លោក​គីម ទើប​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ក្រៅ​ពីរលើក​ប៉ុណ្ណោះ កាលពី​ចុង​ខែ​មីនា និង​ដើម​ខែ​ឧសភា កន្លងមក ហើយ​ការធ្វើ​ដំណើរ​ទស្សនកិច្ច​ទាំង​ពីរ​លើក​នេះ សុទ្ធសឹងតែ​ប្រព្រឹត្តទៅ​ដោយ​សម្ងាត់ និង​ទៅ​កាន់​ប្រទេសជិតខាង​ចិន​ប៉ុណ្ណោះ ។​

​ដើម្បី​ជួប​នឹង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ លើក​នេះ លោក​គីម នឹង​ត្រូវ​អង្គុយ​លើ​យន្តហោះ ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ប្រមាណ 5.000Km ទៅកាន់​សិង្ហ​បុរី នៅ​ថ្ងៃ​ទី ១២ ខែមិថុនា ។ ថ្វី​ត្បិត​ត្រូវបាន​ចាត់ទុក​ថា នោះ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ក្តី ក៏ប៉ុន្តែ​ការចាកចេញ​ឆ្ងាយ​ពី​ប្រទេស​ខ្លួន​បែបនេះ បណ្តាល​ឲ្យ​លោក​គីម ព្រួយបារម្ភ​អំពី​លទ្ធភាព​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ជា​អាទិ៍ ការធ្វើ​រដ្ឋប្រហារ​យោធា ឬ​ឧបាយកល​របស់​ប្រទេសក្រៅ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋអំណាច ៕​ សូយន

spot_img
×