Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​អាមេរិក​និង​កូរ៉េខាងជើង នឹង​ជួប​គ្នា​នៅ​សិង្ហ​បុរី​នា​ចុង​សប្តាហ៍​នេះ​

spot_img

​កាសែត Washiton Post នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា ឲ្យដឹងថា មន្ត្រី​អាមេរិក​កំពុង​រៀបចំ​ទៅ​កាន់​សិង្ហ​បុរី​នៅ​ចុង​សប្តាយ៍​នេះ ដើម្បី​ចរចា​ជាមួយ​បណ្តា​មន្ត្រី​កូរ៉េខាងជើង អំពី​ការងារ​រៀបចំ ជំនួប​កំពូល​នៅ​ខែ​ក្រោយ​នេះ រវាង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​គីម ជុង​អ៊ុន ។​

មន្ត្រី​អាមេរិក​និង​កូរ៉េខាងជើង នឹង​ជួប​គ្នា​នៅ​សិង្ហ​បុរី​នា​ចុង​សប្តាហ៍​នេះ​

​តាម​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ប្រតិភូ​ចរចា​របស់​សេត​វិមាន ក្នុងនោះ​មាន​អនុ​ខុទ្ទកាល័យ​ប្រធានាធិបតី Joseph Hagin និង​អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ Mira Ricardel ដែល​កំពុង​ពង្រាង​ផែនការ​ដើម្បី​ពិភាក្សា​ជាមួយ​ដៃគូ​កូរ៉េខាងជើង​អំពី​របៀប​វីរៈ​ជាក់លាក់​មួយ ក៏​ដូចជា​ការធានា​លើ​ផ្នែក​ភ័ស្តុភា សម្រាប់​ជំនួប​កំពូល​ត្រាំ​-​គីម ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២ ខែមិថុនា ខាងមុខ នៅ​សិង្ហ​បុរី ។​

​កាសែត​បាន​ដកស្រង់​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ឲ្យដឹងថា មុន​នេះ​មិន​បាន​ពីរ​សប្តាហ៍​ផង ប្រតិភូ​កូរ៉េខាងជើង​ពុំ​បាន​មក​ចូលរួម​ជំនួប​ដូចគ្នា​នេះ​ជាមួយ​អាមេរិក​និង​សិង្ហ​បុរី​ឡើយ ព្រោះតែ​មាន​ភាពរអាក់រអួល​ខណៈពេល​ដែល​ទំនាក់ទំនង​តានតឹង​កើតឡើង​រវាង​ភាគី​ទាំងពីរ ។​

​នៅ​ថ្ងៃ​ដដែល​នេះ ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​លើកឡើង​ថា ផែនការ​រៀបចំ​ជំនួប​កំពូល នា​ខណៈ​ពេល​នេះ ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ទេ​នោះ គឺ​អាស្រ័យ​ទៅលើ​លោក​គីម ប្រមុខ​ការទូត​ដដែល​ប្រាប់ថា “​លោក​គីម​បាន​ស្នើសុំ​ជំនួប​នេះ ហើយ​ប្រធានាធិបតី​ត្រាំ បាន​យល់ព្រម ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​ច្រើន​ថា​ជំនួប​នេះ​នឹង​ប្រព្រឹត្តទៅ ។​

​ក្នុង​បរិបទ​មួយ​ផ្សេង​ទៀត តាម Reuter ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​សង្កត់ធ្ងន់ថា ៖ ប្រសិនបើ​អាមេរិក​ចង់​មាន​សន្តិភាព​ជាមួយ​កូរ៉េខាងជើង​នោះ​វេលា​នេះ ជា​ខណៈពេល​សមស្រប​សម្រាប់​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​ត្រាំ និង​មេដឹកនាំ​គីម ជុង​អ៊ុន ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមាស​ភាគី​ម្ចាស់ផ្ទះ Pempeo លោក​វ៉ាង​យី និយាយថា ខ្ញុំ​បាន​និយាយប្រាប់​សមាស​ភាគី​អាមេរិក​ថា ប្រសិនបើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​នេះ​នោះ ឥឡូវ​គឺ​ដល់​ពេល​ហើយ ។ ប្រសិនបើ​អ្នក​ចង់​បាន​សន្តិភាព​ឥឡូវ​វា​ក៏​ត្រូវ​ពេល​ដែរ ។ ប្រសិនបើ​អ្នក​ចង់​សាង​ប្រវត្តិសាស្ត្រ​មួយ​ឡើង គឺ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​ឯង ៕ សូ​យ​ន​

spot_img
×