Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ BFP ​ចង់​អោយ​ប្រជា​កសិក​នៅ​តាម​សហគម​ន៍​ទាំងអស់​ក្លាយ​ជា​កសិករ​ពាណិជ្ជកម្ម​វិញ​ ដើម្បី​បង្កើន​នូវ​តម្លៃ​ នៃ​ផលិតផល​របស់​ខ្លួន​

spot_img

​តាកែវ​៖ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​ក្រោយ​បញ្ជប់​ពី​ធី​ប្រគល់ ទទួល​សម្ភារ​បរិក្ខារ និង​គ្រឿងយន្ត​កសិកម្ម​ជូន​ដល់​កសិករ​ដាំ​បន្លែ និង​សហគម​ន៏​ផលិត​ពូជស្រូ​របស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង (BFP) នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ នា​រសៀល​ថ្ងៃ​ទី ២៣ ខែ​ឧសភា ២០១៨​នេះ លោក កៀន សុធា នាយករង​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង BFP បាន​លើកឡើង​ថា បន្ទាប់ពី​មាន​បាតុភាព​ចំពោះ​ការកំណត់ថ្លៃ​នៅ​និង​មាត់​របស់​ឈ្មួញ​កណ្តាល លើ​ផលិតផល​កសិកម្ម​មួយចំនួន​នៅក្នុង​ស្រុក​របស់​យើង ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ យើង​ឃើញថា កសិករ​នៅ​តាម​សហគម​ន៏​ទាំងអស់ គួរតែ​មាន​ការផ្លាស់ប្តូ​រ​តាំង​ពី​បច្ចេកទេស ក៏ដូចជា​ផ្នាត់គំនិត អោយ​ក្លាយទៅជា​កសិករ​ពាណិជ្ជកម្ម​វិញ ដោយ​កសិករ​ទាំងអស់​អាចទាក់ទង​លក់​ផ្ទាល់​ទៅ​នឹង​ទីផ្សារ​តែ​ម្តង ជៀសវាង​ការលក់​បន្ត​អោយទៅ​ឈ្មួញ​កណ្តាល ដែល​ភាគច្រើន​គឺ​ទទួលបាន​តម្លៃថោក ធ្វើអោយ​ពួកគាត់​មាន​ការខាតបង់ ដូច្នេះ​ក្រសួង​ក៏​បាន​បង្កើត​គម្រោង​នេះ​ឡើង ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កសិករ​ទាំងអស់​មា​ន​បច្ចេកទេស​ល្អ ដើម្ប​ផលិតផល​ទិន្នផល​ខ្ពស់ក៏​ដូច​ជា​ការធានា​នៅ​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស ងាយស្រួល​ក្នុង​ការ​ផ្គង់​ផ្គង់​នៅ​ទីផ្សារ ។​

លោក​បាន​ទៀត​បន្ត​ថា នៅ​ក្នុង​ថ្ងៃនេះ​ចំ​ពោះ​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​នេះ គឺ​យើង​បាន ធ្វើ​ការចែក​នៅ​សម្ភារ គ្រឿងយន្ត​មួយចំនួន រួមមាន ម៉ាស៊ីន​ច្រូត ម៉ាស៊ីន​រែង​ស្រូវ ម៉ាស៊ីនបោកស្រូវ ហើយ​និង​ឧបករណ៏​វាស់​សំណើម គឺ​គម្រោង​ជួយ​ទៅ​ដល់​សហគម​ន៏ ផលិត​ពូជស្រូវ ដើម្បី​ជួយ​ជំរុញ​ធ្វើអោយ ពួកគាត់​និង​មាន​សមត្ថភាព មាន​លទ្ធភាព​អាច ផលិត​ពូជ​បាន​ច្រើន ពីព្រោះ​ដោយសារ​តែ​កន្លងមក​គឺ​យើង​មាន​ការខ្វះខាត​ពូជ ក្សត់​ច្រើនណាស់ ដូច្នេះ​គម្រោង​របស់​យើង ជួយ​ជា​សម្ភារៈ​ទាំងអស់​នេះ​គឺ​ដើម្បី អោយ​ពួកគាត់​ធានា​អោយបាន​នូវ​ពូជ​អោយបាន​ច្រើន​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់ ទៅដល់​សហគម​ន៏​ផលិត​ស្រូវ​ចំណី ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ប្រទេស​កម្ពុជា​របស់​យើង​នេះ មាន​ស្រូវ​សុទ្ធ និង​អង្ករ​សុទ្ធ​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។​

ជាមួយគ្នានេះ​ដែរ​បន្ទាប់​ពី​បាន​ឃើញ​នៅ​សកម្មភាព​របស់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង (BFP) នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួង​កសិកម្ម​ជួយ​ដល់​ប្រជា​កសិករ​នៅ​តាម​សហគម​ន៏ ក្នុង​ការសម្រួល​លើ​ការងារ​មួយចំនួន​លើ​ផ្នែក​កសិកម្ម​នៅក្នុង​ខេត្ត​តាកែវ​នេះ លោក លី សា​វេត អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ជម្រុញ ក៏ដូចជា​ការលើកទឹកចិត្ត​បន្ថែមទៀត ដល់​ប្រជាកសិករ​នៅ​តាម​សហគម​ន៏​ទាំង ៧ នៅពេល​ទទួលបាន​នៅ​សម្ភារ​បរិក្ខា ជា​គ្រឿងយន្ត បម្រើ​លើ​ផ្នែក​កសិកម្ម​ទាំង​នេះ​រួចហើយ កសិករ​ទាំងអស់​ត្រូវ​តែ​នាំ​គ្នា​ខិតខំ​ផលិត​ពូជស្រូវ​អោយបាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់ និង​ថែរក្សា​នៅ​សម្ភារ​ទាំងនេះ​ទុក​អោយ​យូរអង្វែង មិន​ត្រូវ​ឆ្វេស​ប្រហែស លើ​ការងារ​អ្វី​មួយ​ឡើយ ជៀសវាង​ការខាតបង់​មួយចំនួន​ដែល​កសិករ​ទទួលបាន​ពី​គម្រោង ។​

បើក​តាម​ការ​អោយ​ដឹង​ពី​លោក ម៉េង សុធី អនុប្រធាន​មន្ទីរ​កសិកម្ម​រក្ខាប្រមាញ់និ​ង​នេសាទ​ខេត្ត បានអោយដឹងថា មក​ដល់​ជំហាន​នេះ សហគម​ន៏​នៅក្នុង​ខេត្ត​ដែល​បច្ចុប្បន្ន​កំពុង​ផលិត​ស្រូវពូជ​នោះ គឺ​យើង​មាន ៧​សហគម​ន៏​ដែល​មក​ទទួលយក​សម្ភា​រ​បរិក្ខា​នេះ​ពី​ម្ចាស់​គម្រោង ហើយ​ក្នុងនោះ មាន​សហគម​ន៏​ទី​០១​បាន​ផលិត​ពូជស្រូវ​ក្រអូប និង​សហគម​ន៏ ០២ ផលិត​ពូជ​ផ្កា​រំដួល ដោយឡែក ៥​សហគម​ន៏​ទៀត គឺ​ផលិត​ស្រូវ​ចំណី ប៉ុន្តែ​ជា​ស្រូវ​ចំណី​ពូជ​ផ្ការំដួល ដែល​កំពុងតែ​អនុវត្ត​ន៏​លើ​ផ្ទៃដី មាន​ជាង ១​ពាន់​ហិកតា លើ​ផែនការ​ក្នុង​ឆ្នាំ ២០១៨​នេះ ។ ក្នុង​នោះ​មន្ទីរ​ក៏​មាន​គោលបំណង​ចង់​ពង្រីក​បន្តទៀត ដោយសារ​តែ​សហគម​ន៏​នៅក្នុង​ខេត្តតាកែវ មាន​ច្រើន រហូតដល់​ទៅ ១០៥​សហគម​ន៏​ឯណោះ ហើយ​ក្នុង​ពេល​នេះ​គឺ​យើង​ទើបតែ​អនុវត្តបាន​តែ ៧​សហគម​ន៏​ទេ ដូច្នេះ​ដោយ​មាន​គោលបំណង​ចង់​ពង្រីក​បន្ថែម​ទៀត មន្ទីរ និង​ធ្វើ​ការផ្សព្វផ្សាយ​ទៅដល់​សហគម​ន៏​ដ៏ទៃទៀត ពិ​ព្រោះ​ដើម្បី​សម្រេច​អោយបាន នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការនាំ​អង្ករ​ចេញ គឺ​តម្រូវ​អោយ​យើង​ផលិត​ជា​ប្រភេទ​អង្ករ​ពូជ ស្រូវ​ក្រអូប ។​

ក្នុងនោះដែរ​តំណាង​អោយ​សហគម​ន៏​ទាំង ៧​ដែល​ទទួល​បាន​សម្ភារៈ​បរិក្ខា​គ្រឿងយន្ត​នេះ លោក​អុំ​ម្នាក់​បាន​និយាយថា សហគម​ន៏​លោក និង​ខិតខំ​បន្ថែមទៀត​លើ​ការជំរុញ​នៃ​ផលិត​ពូជស្រូវ​របស់​រាជរដ្ឋាភិបាល អោយបាន​កាន់តែ​ល្អ និង​មាន​គុណភាព​ខ្ពស់ អាច​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​បរទេស​បាន ៕ តាកែវ​

 

spot_img
×