Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលែង​ល្វែងលើ រួច​នាំគ្នា​ចេញ​មក​ដង​វិថី​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​បារាំង​

spot_img

​ក្រុម​នារី​ព្រលែង​លើ បាន​ចូលរួម​ក្នុង​ហ្វូង​បាតុករ​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំង​នឹង​គោលនយោបាយ​កាត់បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល កាត់បន្ថយ​បៀវត្សរ៍​របស់​មន្ត្រី​បម្រើសេវា​សាធារណៈ ។​

​ស្ត្រី​បារាំង​នាំគ្នា​ដោះអាវ​ចេញ រួច​ចុះ​ធ្វើបាតុកម្ម​តាម​ដង​វិថី​។​

​តាម Daily Star ប៉ូលិស​បារាំង និង​ក្រុមបាតុករ បាន​ប៉ះទង្គិច​គ្នា​នៅ​រដ្ឋធានី​ប៉ារីស ក្រោយពេល​ដែល​សហជីព​ប្រទេស​នេះ អំពាវនាវ​ដល់​មន្ត្រីរដ្ឋការ​ផ្អាក​ការ​ធ្វើ​ការងារ ហើយ​នាំគ្នា​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​។​

​នៅ Bordeaux ស្ត្រី​ព្រលែង​ល្វែងលើ ៣​រូប បាន​សរសេរ​ពាក្យស្លោក​នៅលើ​ស្បែក​របស់​ពួកគេ ។​

​ប៉ូលិស​ប្រឆាំង​អំពើហិង្សា បាន​ប្រើ​ដំបង​ដើម្បី​រុញច្រាន​បាតុករ ហើយ​ប្រើ​បំពង់​ទឹក កាំភ្លើង​បង្ហូរទឹកភ្នែក ដើម្បី​តបត​ខណៈពេលដែល​ហ្វូង​បាតុករ ជ្រុលនិយម​បាន​ធ្វើ​ការបំផ្លាញ​ហាង​លក់ដូរ​ពីរ និង​ស្ថានីយ៍​ឡានក្រុង​មួយ ។ ប៉ូលិស​ឲ្យដឹងថា បាតុករ ២០​នាក់ បាន​ត្រូវ​ចាប់ខ្លួន ។​

​កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ប្រជុំជន ១៤០ ពាសពេញ​ផ្ទៃ​ប្រទេស ។​

​ពួក​គេ​ប្រើ​ស្បែក​ដើម្បី​សរសេរ​ពាក្យស្លោក​ប្រឆាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល ។​

​សហជីព​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​អំពី​ការ​បែងចែក​ថវិការ ហើយ​ពុំ​យកចិត្តទុកដាក់​តួនាទី​សំខាន់​នៃ​សេវា​សាធារណៈ​ដែល​មាន​បុគ្គលិក​រដ្ឋ​ប្រមាណ ៥,៧​សែន​នាក់ ។ ពួកគេ​ក៏​ប្រឆាំង​នឹង​បំណង​កាត់បន្ថយ​ក្របខណ្ឌ ១២០.០០០​នាក់ និង​គោលការណ៍​មិន​បង្កើន​បៀវត្សរ៍​ដល់​មន្ត្រី ។ គួរកត់សម្គាល់​ថា រដ្ឋាភិបាល​បារាំង​ក៏​បាន​និយាយ​ចំហ​ថា គេ​នឹង​ប្តូរ​ពី​គោលនយោបាយ​ចុះហត្ថលេខា​ជាមួយ​ពលករ​គ្មាន​ការកំណត់​បុគ្គលិក​ក្រប​ខណ្ឌ ហើយ​ងាក​មក​ចុះហត្ថលេខា​ប្រើប្រាស់​បុគ្គលិក​កិច្ចសន្យា ដែល​មាន​ពេលវេលា​កំណត់ (​បុគ្គលិក​អណ្តែត​) ៕ សូ​យ​ន​

spot_img
×