Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិមាណ​សាច់ប្រាក់​ប្រមូលបាន​ពី​ភូមិគ្រឹះ​ឯកជន​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak មាន​លើស​ពី ៣០​លាន​ដុល្លារ​

spot_img

​តាម​The Star រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ​ឧសភា កងកម្លាំង​សមត្ថកិច្ច​ម៉ាឡេស៊ី បាន​រាប់​រួចរាល់​នូវ​សាច់ប្រាក់​ដែល​ប៉ូលិស​រឹបអូស​បាន​ពេល​ឆែកឆេរ​ភូមិគ្រឹះ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ Najib ។ ចំនួន​ទឹកប្រាក់​នេះ​កើន​ដល់​ទៅ 120 លាន ringgit ស្មើ​នឹង​ប្រមាណ ៣០,១​លាន​ដុល្លារ ។​

​ចំនួន​លុយ​ខាងលើ រួម​មាន​ក្រដាសប្រាក់​ច្រើន​ប្រភេទ ដែល​គេ​រកឃើញ​នៅ​ភូមិគ្រឹះ​របស់​លោក​Najib ហើយ​ការងារ​រាប់​លុយ​ត្រូវបាន​ភ្នាក់ងារ​ប៉ូលិស​ចាប់ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃ ២១ ខែ​ឧសភា ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​ធនាគារកណ្តាល​ម៉ាឡេស៊ី ។ ចំនួន​លុយ​ទាំងនោះ​ត្រូវបាន​ដាក់​ក្នុង​បាវ​ចំនួន ៣០ ។​

​ក្នុង​ការឆែកឆេរ ប៉ូលិស​នៅ​បាន​រឹបអូស​ទុក​កាបូប​ប្រេន​រាប់រយ ក៏ដូចជា​នាឡិកា និង​គ្រឿងអលង្ការ​រាប់មិនអស់ ។​

​ការឆែកឆេរ​រឹបអូស​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការស៊ើបអង្កេត​ក្តោប​សំដៅលើ​មូលនិធិ​វិនិយោគ​រដ្ឋ​ម៉ាឡេស៊ី (1MDB) ដែល​លោក​Najib ដែល​បង្កើតឡើង​នៅ​ឆ្នា ២០០៩ ៕ សូ​យ​ន​

spot_img
×