Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្សនយោបាយ​ចំនួន​២០ ខណៈ គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់ ជា​ផ្លូវការ​

spot_img

​​ភ្នំពេញ​៖ គណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​ឧសភា​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទទួលស្គាល់​ជា​ផ្លូវការ​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​២០​។​

​គ​.​ជ​.​ប បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ចំនួន​២ ថែម​ទៀត គឺ​គណបក្ស​រស្មី​ខេមរា និង គណបក្ស​ជនជាតិដើម​ប្រជា ធិបតេយ្យ​កម្ពុជា​។ ដែល​សរុប​គិត​ត្រឹម​ថ្ងៃ​ទី​២៣​ខែ​ឧសភា គណបក្សនយោបាយ ដែល​ត្រូវ​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ខាងមុខនេះ មាន​ចំនួន​២០​គណបក្ស​។​

​គណបក្សនយោបាយ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​នា​ចុងខែ​កក្កដា ខាងមុខ​នេះ​រួមមាន​ដូចតទៅ​៖
១៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ដាក់​បេក្ខជន​ឈរ​នៅ ២៥​មណ្ឌល​។​
២៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៣៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៤៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៥៖ គណបក្ស​ខ្មែរ​តែមួយ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
៦៖ គណបក្ស​ពន្លឺ​ថ្មី ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៣​មណ្ឌល​។​
៧៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៨៖ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៧​មណ្ឌល​។​
៩៖ គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១០៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១១៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១២៖ គណបក្ស​ធម្មាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១០​មណ្ឌល​
១៣៖ គណបក្ស​មាតុភូមិ​យើង ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៤៖ គណបក្ស​ខ្មែរ​ក្រោក ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៥៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
១៦៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១២​មណ្ឌល​។​
១៧៖ គណបក្ស​ឆន្ទៈ​ខ្មែរ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។​
១៨៖ គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ១០​មណ្ឌល​។​
១៩៖ គណបក្ស​រស្មី​ខេមរា ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ៧​មណ្ឌល​។​
២០៖ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ១១​មណ្ឌល​។​

​សូមបញ្ជាក់​ថា ការចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ត្រូវ​បាន​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨​។ គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ និង​ដាក់​បេក្ខភាព​ប្រកួតប្រជែង មាន​រហូតដល់​ទៅ ២០​គណបក្ស ហើយ​ពេលនេះ គ​.​ជ​.​ប បាន​ទទួលស្គាល់​គណបក្ស​ទាំង​២០​នោះ​ហើយ​។​

​គណបក្សនយោបាយ ដែល​ចូលរួម ក្នុង​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គឺ​មាន​ច្រើន​ជាង​អាណត្តិ​ទី​៥ មាន​ត្រឹមតែ​៨​គណបក្សនយោបាយ ប៉ុន្តែ​ក្នុង​អាណត្តិ​ទី​៦ មាន​គណបក្សនយោបាយ​រហូតដល់​២០៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×