Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្វែងយល់​ពី​ការដាំដុះ និង​ថែរក្សា​អ័រគី​ដេ​ព្រៃ​របស់​លោក សុខ វិជ្ជា នៅ​ខេត្ត​សៀមរាប​

spot_img

​សៀមរាប​៖ ការដាំដុះ និង​ថែរក្សា​អ័រគី​ដេ​ព្រៃ​មួយ​កន្លែង​បាន​បង្កើតឡើង​នៅ​កសិដ្ឋាន The bloom garden greenhouse របស់លោក សុខ វិជ្ជា ដែល​ស្ថិតនៅ​ភូមិ​ឃុន​រាម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ នៅក្នុង​ពេល​ចុះ​ទស្សនកិច្ច​ផ្ទាល់​នៅលើ​កសិដ្ឋាន នៃ​ប្រតិភូ​មួយក្រុម​ដឹកនាំ​ដោយ​លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក សុខ វិជ្ជា បានឱ្យដឹងថា នៅ​ប្រទេស​កម្ពុជា​អាច​មាន​ប្រភេ​ទអ័រគី​ដេ​ព្រៃ​ប្រមាណ​ជាង​១០០០ ប្រភេទ ហើយ​មាន​តែ​ប្រមាណ​២០០​ប្រភេទ​ប៉ុណ្ណោះ ដែល​បាន​កំណត់​អត្តសញ្ញាណ​រួចរាល់​។ ដោយឡែក​សម្រាប់​កសិដ្ឋាន របស់លោក បាននិងកំពុង​ថែរក្សា​ដើ​មអ័រគី​ដេ​ព្រៃប្រមាណ​៥០ ប្រភេទ ដែល​បាន​ប្រមូល​មក​ពី​ប្រភព​ផ្សេងៗ ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ និង​សង្គ្រោះ​កុំឱ្យ​បាត់បង់​។​

​លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រភេ​ទអ័រគី​ដេ​ព្រៃ​មួយ​ចំនួន កំពុង​ទទួល​ការគំរាមកំហែង​ខ្លាំង​ពី​ការនាំ​ចេញ​ទៅ​បរទេស​ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ផងដែរ​។ ក្នុង​ឱ្យ​កាស​នោះ លោក​ទិន ពន្លក បាន​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​លោក សុខ វិជ្ជា ដែល​បាន​ប្រមូល ថែរក្សា​ប្រភេ​ទអ័រគី​ដេព្រៃ និង​បាន​បង្កើត​ជា​កសិដ្ឋាន​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ប្រភេទ​នេះ ដោយ​ថវិកា​ផ្ទាល់ខ្លួន​។ ឯកឧត្តម បាន​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​កសិដ្ឋាន​បន្ត​ខិតខំ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រភទ​អ័រគី​ដេព្រៃ​បន្តទៀត ព្រោះ​វា​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​ការគាំទ្រ​ដល់​ការអនុវត្ត​ពិធីសា​រណា​ហ្គូ​យ៉ា​ស្តីពី​សិទ្ធិ​ទទួល​ផល​ពី​ធនធាន​សេនេ​ទិក និង​ការបែង​ចែក​ផលប្រយោជន៏​ពី​ការប្រើ​ប្រាស់​ធនធាន​សេនេទិក​ដោយ​ស្មើភាព និង​សមធម៌ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ​។​

​លោក ក៏​មានប្រសាសន៍​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បន្ត​សហការ​ជាមួយ​កសិដ្ឋាន​លោក សុខ វិជ្ជា ធ្វើការ​ចែករំលែក​ចំណេះ​ដឹង បទពិសោធន៍​ពី​ការថែរក្សា​ប្រភេ​ទអ័រគី​ដេព្រៃ និង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​ប្រភេទ​ដែល​មាន​ក្នុង​តំបន់ ជាពិសេស​គួរ​បង្កើត​​សួន​អ័រគី​ដេ​នៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​។​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​វត្តមា​នអ័រគី​ដេ​យក្ស Grammatophyllum នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ឧទ្យាន​ជាតិបុ​ទុម​សាគរ ក្នុង​ខេត្ត​កោះកុង​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី​នៅ​តាម​តំបន់​ការពារ​ទាំង​អស់​ពិនិត្យ និង​ជួបប្រទះ​ប្រភេ​ទអ័រគី​ដេ​ប្រភេទ​ព្រៃ​ដ៏​កម្រ​នេះ ត្រូវរាយការណ៍ជូន​អ្នកជំនាញ ដើម្បី​ធ្វើការ​អភិរក្ស និង​សិក្សា​ស្រាវជ្រាវ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×