Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ​អនុញ្ញាត​ឲ្យ​ប្រតិភូ​កូរ៉េខាងជើង​ទៅកាន់​សិង្ហ​បុរី​ដើម្បី​ចូលរួម​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​យល់ព្រម លុបចោល​បទបញ្ជា​ហាមឃាត់​ការធ្វើដំណើរ​ទៅ​មក​ចំពោះ​ប្រតិភូ​កូរ៉េខាងជើង ដែល​ទៅ​កាន់​សិង្ហ​បុរី​នៅ​ខែ​ក្រោយ តាម Reuter ចុះផ្សាយ​នៅ​ថ្ងៃទី ២៤ ខែ​ឧសភា​នេះ ឲ្យដឹងថា កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា បាន​បញ្ជូន​លិខិត​ស្នើ​សុំ​ទៅកាន់​គណៈកម្មាធិការ​ស្តីពី​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​ស្នើសុំ ឯកសិទ្ធិ​លើ​លែង​ដល់​ប្រតិភូ​កូរ៉េខាងជើង ដែល​មក​ចូលរួម​សន្និសីទ​អាមេរិក​-​កូរ៉េខាងជើង ក៏ដូចជា​អង្គប្រជុំ​ដទៃ​ទៀត​មុន​នោះ​សម្រាប់​ជំនួប​កំពូល​ខាងលើ ។​

​គណៈកម្មាធិការ​ដែល​រួមមាន​សមាជិក ១៥​រូប បាន​យល់ព្រម​លុបចោល​បទបញ្ជា​ហាមឃាត់​ក្នុងការ​ធ្វើ​ដំណើរ​ចំពោះ​ប្រតិភូ​កូរ៉េខាងជើង ដោយហេតុ​ថា ជំនួប​នេះ​គឺជា​ឱកាស​សម្រាប់​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​មួយ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុង​យ៉ាង ក៏​ដូច​ជា​ការ​សាង​សន្តិភាព​ស្ថិរភាព នៅ​ឧបទ្វីប​នេះ ក៏​ដូចជា​ក្នុង​តំបន់ ។​

​នៅក្នុង​លិខិត​ពុំ​បាន​បញ្ជាក់​ច្បាស់​អំពី​បញ្ជីរាយនាម​មន្ត្រី​ណា​ខ្លះ​របស់​កូរ៉េខាងជើង​ដែល​មក​កាន់​សិង្ហ​បុរី ៕ សូ​យ​ន​

spot_img
×