Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​គ្រួសារ​ក្រ ក្មេងៗទាំងនេះ​ដើរទៅ​រៀន អត់​មាន​ស្បែកជើង​ពាក់​ទេ និង​សូម្បី​ចង្កេះ​ខោ​ក៏​ចង​កៅស៊ូ​ទៀត ពិតជា​គួរ​ឲ្យ​សង្វេក​ណាស់​! (​មាន​វីដេអូ​)

spot_img

​ជាការ​ពិតណាស់ មនុស្ស​យើង​ម្នាក់ៗ​កើតមក​ក្នុង​លោក​កី​យ៍​នេះ មាន​វាសនា​ខុសៗ​គ្នា ដោយ​អ្នកខ្លះ​កើតមក​ជាមួយ​គ្រួសារ​មាន​ជីវភាព​រុងរឿង មាន​របស់របរ​ប្រើប្រាស់​ឡូយឆាយ ពុំ​ខ្វល់ខ្វាយ​ពី​ភាពខ្វះខាត​អ្វី​នោះឡើយ ។ ប៉ុន្តែ ទន្ទឹមនឹង​មនុស្ស​ជាច្រើន​ទៀត មាន​ជីវភាព​ត្រឹម​ល្មម​មួយរ​ស់នឹង​គេ ក៏មាន​អ្នក​ខ្លះទៀត​កើត​មកជួប​ជាមួយ​គ្រួសារ​ដ៏​ក្រីក្រ ដោយ​ខ្វះ​ទីជម្រក ខ្វះ​អាហារ​ហូបចុក​គ្រប់គ្រាន់​, ខ្វះ​ភាពកក់ក្តៅ​ពី​គ្រួសារ ពោលគឺ​ខ្វះ​អ្វីៗ​គ្រប់បែបយ៉ាង សូម្បីមាន​ត្រឹម​តែ​សម្លៀក​បំពាក់​ឲ្យសម​រម្យ​​សម្រាប់​ទៅ​រៀននឹងគេ ។​

​តួយ៉ាង​ណា ដូច​ក្មេងប្រុស​ស្រីទាំងនេះ​អីចឹង ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ ខណៈ​ដើរទៅ​កាន់​សាលារៀន​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ស្បែកជើង និង​ចង្កេះ​ខោ​ចង​កៅស៊ូ ​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​សង្វេកយ៉ាងខ្លាំង ។​

​បើទោះជា​ព័ត៌មាន​នេះ បាន​កើតឡើង​ប៉ុន្មាន​ខែ​កន្លងមកនេះ​ក្តី តែ​វា​នៅតែ​ទទួល​ការចាប់អារម្មណ៍​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ចែករំលែកជា​ថ្មី ដើម្បី​ឲ្យ​សប្បុរសជន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស បាន​ជ្រាប ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក Bophorn Reall II បង្ហោះ​រូបភាព និង​វីដេអូ​ឃ្លីប ព្រមទាំង​សរសេរ​រៀបរាប់​ពី​ដំណើររឿង​រ៉ាវ​របស់​ក្មេងប្រុស​ស្រី​ដ៏​​កំសត់​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា​៖

​ពិតជា​អាណិត​ពួកគាត់​ណាស់ ព្រោះតែ​ក្រីក្រ ទុក​កូន​នៅ​និង​ឪពុកម្តាយ​ទាំងអស់ ?​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​បាត់​ឈឹង ចំណែកឯ យាយ​តា​របស់​ក្មេងៗ​នេះ ទៅ​ដក​ដំឡូង​អស់​ទៀត ពិតជា​អាណិត​ណាស់ ពេល​ឃើញ​សភាព​ការ​មក​រៀន​ដោយ​គ្មាន​ស្បែកជើង ខោ​ចង​កៅស៊ូ រហែក​ស្ទើរ​គ្រប់កន្លែង ?​ខ្ញុំ​តែងតែ​ឃើញ​ពួកគាត់​ជានិច្ច​ពេល​មក​សាលា​ម្តងៗ តែ​ដោយ​រវល់ មិនទាន់​ថត​បង្ហាញ ពី​ទុក្ខលំបាក​របស់​គ្រួសារ​មួយ​នេះ សូម​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក មេត្តាជួយ​បន្ថយ​ការលំបាក​របស់​ក្រុមគ្រួសារ​ក្មេងៗ​ទាំងនេះ​ផង ពួកគាត់​មិនមាន​អាហារ​ហូប​គ្រប់គ្រាន់ និង​ខោអាវ​ទេ
​ប្រសិនបើ​សប្បុរសជន​ចង់​ជួយ​ឧបត្ថម​ដល់​ក្មេងៗ​ក្រីក្រ​ទាំងនេះ សូមមេត្តា​ទំនាក់ទំនង​មក​លេខ​ខ្ញុំបាទ​ផ្ទាល់ ☎069:87-02-07
(​បញ្ជាក់ )​ក្រុមគ្រួសារ​ទាំងនេះ រស់នៅ​ជិត​សាលារៀន​ក្រីក្រ​ដែល​កំពុង​សាងសង់ ស្ថិតនៅ ជាប់ជើង​ភ្នំ ភូមិ​ខក​មូស ស្រុក និង ខេត្ត ប៉ៃលិន​.
​បើ​បង​អាណិត​ពួកគាត់ សូម​ចិត្ត​ជួយ​សែ​ផង បានឃើញ​ដល់​សប្បុរសជន មានចិត្ត​មេត្តា​ធ​ម៍ ជួយ​គាត់​បាន​ធូ​ស្រាល​ខ្លះ​

spot_img
×