Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់ អារ៉ាប់​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​

spot_img

ព្រះអង្គម្ចាស់​ម្នាក់ នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ នៅក្បែរ​ព្រំដែន​ប្រទេស​យ៉េ​មេន​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​នេះ​។​

​ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលជា​អភិបាលរង​នៃ​ខេត្ត​អា​សឺរ (Asir) កំពុងធ្វើដំណើរ​ជាមួយនឹង​មន្ត្រី​ជា​ច្រើ​នាក់ នៅពេល​យន្តហោះ​របស់​ព្រះអង្គ​ធ្លាក់​។​

​មូលហេតុ​នៃ​ការធ្លាក់​នោះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ព្រះអង្គម្ចាស់ Mansour bin Muqrin គឺជា​បុត្រា​របស់ អតីត​រាជទាយាត Muqrin bin Abdul Aziz នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត​។​

​បើតាម​សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា គ្មាន​នរណាម្នាក់​នៅរស់​រាន​មានជីវិត​ឡើយ​នៅ​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​នោះ​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×