Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាម​បែប​ថ្មី​មិន​ធ្លាប់​ឃើញ ៖ ខ្លែង “​ភ្លើង​” របស់​ប៉ាឡេ​ស្ទីន ប្រឈមមុខ​ជាមួយ UAV របស់​អ៊ីស្រាអែល នៅ Gaza

spot_img

​ក្នុង​ការប្រឈមមុខ​ជា​មួយ​អ៊ីស្រាអែល​ដែលមាន​យន្តហោះ​គ្មាន​អ្នកបើកបរ នា​តំបន់​ជ្រលង Gaza ភាគី​ប៉ាឡេ​ស្ទីន បាន​ប្រើ “​ខ្លែង​ភ្លើង​” បង្ហោះ​មក​ទឹកដី​បច្ចាមិត្ត សំដៅ​បង្ក​អគ្គិភ័យ ។​

​ពលរដ្ឋ​ប៉ាឡេ​ស្ទីន ត្រៀម​ដុត​ភ្លើង​លើ​កន្ទុយ ខ្លែង​មួយ​មុន​ពេល​បង្ហោះ​វា​ទៅកាន់​ទឹកដី​អ៊ីស្រាអែល នៅ​ព្រំដែន​អ៊ីស្រាអែល​-Gaza កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ។​

​យន្តហោះ​គ្មាន​អ្នកបើកបរ​មួយ (​ស្តាំ​) កំពុង​ប្រឹង​បាញ់​ទម្លាក់​ខ្លែង​របស់​ភាគី​ប៉ាឡេ​ស្ទីន ។​

​ទាហាន​អ៊ីស្រាអែល​ម្នាក់​ឈរ​ក្បែរ​ខ្លែង​មួយ ដែល​ឆេះ ត្រូវ​បាន​បង្ហោះ​មកកាន់​ទឹកដី​ខ្លួន ។​

​វាលស្រែ​មួយ​នៅ​ទឹកដី​អ៊ីស្រាអែល​បាន​រង​ការឆាបឆេះ​សន្ធោរ​សន្ធៅ​ដោយសារ​ខ្លែង​ភ្លើង​របស់​ប៉ាឡេ​ស្ទីន ។

ខ្លែង​មួយ​មាន​សណ្ឋាន​ដូច​ទង់ជាតិ​ប៉ាឡេ​ស្ទីន កំពុង​ហោះហើ​រលើ​ផ្ទៃមេឃ​ពោរពេញ​ដោយ​ផ្សែងខ្មៅ​នៅ​ទឹកដី​អ៊ីស្រាអែល ។​

​យន្តហោះ​គ្មាន​អ្នកបើកបរ (UAV) កំពុង​ទម្លាក់​ផ្សែង​បង្ហូរទឹកភ្នែក​ទៅកាន់​ហ្វូង​ពលរដ្ឋ​ប៉ាឡេ​ស្ទីន នៅ​ឯ​ម្ខាង​ព្រំដែន កាលពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា ។ ពេល​ខ្លែង​ត្រៀម​ចេញដំណើរ​គេ​ចាប់ផ្តើម​ដុត​កន្ទុយ​វា ។​

​ជនជាតិ​ប៉ាឡេ​ស្ទីន តែង​ឆ្លៀត​ខ្ចី​ជំនោរ​ខ្យល់​ដើម្បី​បញ្ជូន​ខ្លែង​ភ្លើង​ទៅកាន់​អ៊ីស្រាអែល ។​

​ទាហាន​អ៊ីស្រាអែល​ម្នាក់​កំពុង​កាន់ UAV ដែល​ប្រើ​សម្រាប់​ទប់ស្កាត់​ខ្លែង​ភ្លើង​របស់​ប៉ាឡេ​ស្ទីន ។

​កងទ័ព​អ៊ីស្រាអែល និង​យន្តហោះ​គ្មាន​អ្នកបើកបរ​របស់​ពួកគេ ។

​បុរស​អ៊ីស្រាអែល​ម្នាក់​កំពុង​កាន់​ជ័យ​ភ័ណ្ឌ​ដែល​ហោះចូល​ទឹក​ដី​គេ ។​

​យោធភ័​ណ្ឌ “​អ្នកក្រ​” ត្រៀម​បង្ហោះ​ទៅកាន់​អ៊ីស្រាអែល​កាលពីដើម​ខែ​នេះ ។​

​កាលពី​ចុងខែ​ម្លេះ ពលរដ្ឋ​ប៉ាឡេ​ស្ទីន បាន​ប្រើប្រាស់​យុទ្ធវិធី​ក្លែង​ភ្លើង​របស់ខ្លួន ដើម្បី​ប្រឈម​នឹង UAV របស់​អ៊ីស្រាអែល ។​

​ពលរដ្ឋ​ប៉ាឡេ​ស្ទីន កំពុង​ប្រឹង​ពន្លត់ភ្លើង​ដែល​យន្តហោះ​គ្មាន​អ្នកបើកបរ​របស់​អ៊ីស្រាអែល​ទម្លាក់​ចុះ ។​

​ពិតជា “​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ​” ព្រោះថា អាវុធ​អ្នកក្រ​មាន​តម្លៃ​ដ៏​ថោក បាន​បំផ្លាញ​វាលស្រែ​ចម្ការ​របស់​អ៊ីស្រាអែល ដែល​ជា​ប្រទេស​អ្នក​មាន​មិន​តិច​ឡើយ ។ វា​ក៏​អាច​ទទួលបាន​ការរៀន​សូត្រ​សម្រាប់​សមរភូមិ​ទាំងឡាយ​លើ​ពិភពលោក ៕

spot_img
×