Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រឡាញ់​កាបូប​ប្រេន​ខ្លាំងពេក ចោរ​មក​ប្លន់ និង​បាញ់ ៣​គ្រាប់ នៅតែ​សុខចិត្ត​ការពារ​កាបូប​

spot_img

​បុរស​ម្នាក់​រសនៅ​ក្នុង​រដ្ឋ Michigan សហរដ្ឋ​អា​មេ​រិច សុខចិត្ត​គេច​ពី​ស្ថានភាព​អាក្រក់​យ៉ាង​ត្រ​ដាប​​ត្រ​ដួស ដើម្បី​ការពារ​កាបូប​ប្រេន​របស់​គាត់​ម៉ាក Louis Vuitton កំឡុង​មាន​ចោរ​ប្រដាប់​ដោយ​​កាំភ្លើង​មក​ប្លន់​គាត់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Daily Mail​។​

​បុរស​ស្រឡាញ់​របស់​ប្រេន​ជាង​ជីវិត​រូបនេះ មានឈ្មោះ​ថា Jerad Kluting អាយុ ៣១​ឆ្នាំ​។ នៅពេល​​គាត់​កំពុង​ដើរ​ទៅ​ផ្ទះ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ មាន​បុរស​ម្នាក់​បាន​ទាញ​កាំភ្លើង​តំរង​មក​គាត់​​ហើយ​ទារ​កាបូប​ពី​គាត់ ប៉ុន្តែ​គាត់​មិន​ព្រម​ធ្វើ​តាម​ចោរ​នោះ​ទេ ហើយ​ចោរ​ក៏​បាញ់​ព្រមាន ៣​គ្រាប់​​និង​បាន​រត់​ទៅ​បាត់​។​

​កាបូប ដែល​បុរស​ម្នាក់​នេះ​ខំ​ការពារ​ពី​ចោរ​នោះ មានតម្លៃ ១.៧០០​ដុល្លា​អា​មេ​រិច​។​

​បុរស​សំភារៈ​និយម​រូបនោះ​បាន​និយាយថា គាត់​ធ្វើការ​យ៉ាង​លំបាក​ណាស់​ទម្រាំ​តែ​សន្សំ​លុយ​ទិញ​បាន​​កាបូប​នោះ ហើយ​វា​មានន័យ​ចំពោះ​គាត់​យ៉ាងខ្លាំង​។​

​គាត់​និយាយ​ដូច្នេះ​ថា “​ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​លះបង់​វា​ទៅ​ឲ្យ​ជន​ខិលខូច ដែល​ចង់បាន​វាពី​ខ្ញុំ​នោះទេ​”​។​

​គាត់​បន្ត​ទៀត​ថា គាត់​ចំណាយ​ប្រាក់​អស់ ១.៧០០​ដុល្លា​ដើម្បី​ទិញ​កាបូប​នោះ ហើយ​មិន​មាន​គេ​ផលិត​​កាបូប​នោះ​ទៀត​ទេ​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង ប៉ូលិស​បាន​ចាប់​បុរស​ម្នាក់​អាយុ ២១​ឆ្នាំ ដែល​ជាប់​សង្ស័យ​៕ សុភ័ក្ត្រ

spot_img
×