Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​ប្រុងប្រយ័ត្ន​ចំពោះ​រថយន្ត​ធំៗ គួរ​កុំ​បើក​ឆ្លង​កាត់មុខ​កៀកៗ​ពេក ក្រែងលោ​ជួប​គ្រោះថ្នាក់​ដូច​ក្នុងករណីនេះ ពិត​​ជា​ស្រៀវ​ពោះ​ណាស់ (​មាន​វីដេអូ​)

spot_img

​វីដេអូ​ចែករំលែក​ថ្មី​មួយ បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្លុតរន្ធត់​យ៉ាងខ្លាំង ខណៈ​ឃើញ​រថយន្ត​ធុន​ធំ​១​គ្រឿង​បើកបរ​ដូច​ខ្វាក់ភ្នែក ដោយ​គ្មាន​ការប្រុងប្រយ័ត្ន បាន​ទៅបុក​ម៉ូតូ​ស្រី្ត​ម្នាក់​ទាំង​កម្រោល បន្ទាប់ពី​នាង​បាន​ជិះ​ម៉ូតូ​កាត់មុខ ស្ថិតនៅ​ផ្លូវ​ប្រសព្វ​មួយ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​​ពី​ទិដ្ឋភាព​​នៅ​​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ធុន​ធំ​១​គ្រឿង កំពុង​ឈប់​នៅ​ផ្លូវ​ប្រសព្វ​មួយ ហើយ​ភ្លាមៗ​នោះ ស្ត្រី​ម្នាក់​ក៏បាន​ជិះ​ម៉ូតូ​កាត់មុខ​រថយន្ត​នេះ ។ ខណៈ​ជិះ​ឆ្លងកាត់​ពុំទាន់​ផុត​កន្ទុយ​ម៉ូតូ​ស្រួលបួល​ផង ស្រាប់តែ​ឡានធំ​នេះ​ចាប់ផ្តើម​បន្ត​បើក ដោយ​ខ្វះ​កាត់​ប្រុងប្រយ័ត្ន ក៏បាន​ទៅបុក​ម៉ូតូ​របស់​នាង​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ដួល​ច្រ​ងិ​ប​ច្រ​ងិ​ល​គួរ​ឲ្យ​ស្លុតរន្ធត់​នៅ​ពីមុខ​ឡាន​នោះ ។​

​ស្ត្រី​រូបនោះ​ពិតជា​សំណាង​ហើយ ដែល​កុំ​បាន​អ្នកជិះ​ម៉ូតូ​ជួយផ្តល់​សញ្ញា​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទាន់ពេលវេលា កុំ​អី​ពុំ​ដឹង​ជា​យ៉ាងណា​នោះទេ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​បុក​ពោះ​ជំនួស​នេះ ត្រូវបាន​គេ​ជឿថា បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ ៕ ចន្ទី​

spot_img
×