Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូង​កូន​ទា ត្រូវបាន​សុនក​មើលថែ ជំនួស​ឲ្យ​មេវា​ (មានវីដេអូ)

spot_img

​អាស្រ័យ​ដោយ​ឃើញ​ហ្វូង​កូន​ទា បាន​វង្វេង​មកកាន់​ដែនដី​ខ្លួន សុនក​ឈ្មោះ Fred បាន​ថែទាំ​ពួក​វា​ប្រៀបដូចជា​ឪពុកម្តាយ​។​

​សុនក​ឈ្មោះ Fred មាន​អាយុ ១០ ពូជ Labrabor បច្ចុប្បន្ន​នៅ​វិមាន Mountfitchet ចក្រភព​អង់គ្លេស ។​

​បុគ្គលិក​មើលថែ​វិមាន បាន​ស្រឡាំងកាំង ពេល​ឃើញ​កូន​ទា​មួយ​ហ្វូង​វង្វេង​ចូល​សួនច្បារ​នៃ​វិមាន ។ អ្នកគ្រប់គ្រង​វិមាន​ឲ្យដឹងថា ៖ កាលពីមុន​យើងខ្ញុំ​ឃើញ​មាន​ទា​ញី​មួយ​វា​ធ្វើ​សំបុ​កនៅ​ជិតៗ​នេះ ប៉ុន្តែ​ពេល​ហ្វូង​កូន​ទា​ចូល​មក​ពុំ​ឃើញ​មេ​របស់​វា​ទេ ។​

​ខណៈពេល​បុគ្គលិក​នៅ​នេះ​មិន​ទាន់​ដឹង​ដោះស្រាយ​បែប​ណា​ចំពោះ​ហ្វូង​កូន​ទា ស្រាប់តែ Fred បង្ហាញ​ការ​ចូល​ចិត្ត​ឲ្យ​កូន​ទា​ដើរលេង​ជាមួយ និង​ការពារ​ពួកវា ។​

​កូន​ទា​ទាំងនោះ​ចូល​ចិត្ត​ចូល​ពួន​ក្រោម​ជើង​របស់​សុនក Fred ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់ ។​

​បុគ្គលិក​ធ្វើការ​នៅទីនេះ ក៏​ធ្លាប់​ឃើញ​សុនក​របស់​ខ្លួន​ឲ្យ​កូន​ទា​ជិះ​ពី​លើ​ខ្នង ហើយ​នាំ​ពួក​វា​ទៅ​ហែល​ទឹក ។​

​កូន​ទា “​កំព្រារ​” ឪពុក​ម្តាយ​ទាំង ៩ វា​ហាក់បីដូចជា​ចាត់ទុក​ឆ្កែ​នេះ​ជា​ឪពុក​ធម៌ ឬ​មេដោះ​របស់​វា​អីចឹង ។

សុនក​នេះ​នៅ​នាំ​ពួក​វា​ទៅ​ហាលថ្ងៃ​ក្រោយពេល​ហែល​ទឹក​រួច ។

ភ្ញៀវទេសចរ​ជាច្រើន​ដែល​មក​ទស្សនា​វិមាន​នេះ ពិតជា​ស្ងើចសរសើរ​ចំពោះ​ភាព​មិន​រើសអើង​ក្នុង​ពិភព​សត្វ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​សូម​អញ្ជើញ​ប្រិយមិត្ត​ទស្សនា​ឃ្លីប ៕ ចន្ទ្រា​

spot_img
×