Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ស្រី​ស្នេហ៍​បង្អាប់​ប៉ុណ្ណឹង​សោះ ផ្ទុះ​កំហឹង​សម្លាប់ចោល រួច​យក​សព​ទៅ​កប់​ទាំងយប់ តែ​កប់​មិន​ផុត​ជើង មានអី​ឈាម​ស្រែក​ស្បែក​ហៅ​

spot_img

​ជនសង្ស័យ​ម្នាក់​ឈ្មោះ Nur Kholik អាយុ ៣៤ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ស្ថិតនៅ Sidoarjo, East Java ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ស្ត្រី​អាយុ ៣៩ ឆ្នាំ ម្នាក់​ឈ្មោះ Sunarti កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុននេះ ។​

​ជើង​ជនរងគ្រោះ​លេច​ចេញពី​រណ្តៅ​កប់​រាក់​មួយ បន្ទាប់ពី​ឃាតករ​បាន​យកទៅ​កប់​នៅក្នុង​ទី​បញ្ចុះសព​សាធារណៈ​មួយកន្លែង ហើយ​ត្រូវបាន​ភ្ញៀវ​ទេសចរណ៍​ដែលមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​ថ្ងៃ​សុក្រ ។​

​បន្ទាប់ពី​ទទួលដំណឹង​នេះ អាជ្ញាធរ​ក្នុង​តំបន់​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ និង​បានគាស​សាកសព​ស្ត្រី​រងគ្រោះ ដើម្បី​កំណត់​អត្តសញ្ញាណ ។ បន្ទាប់ពី​បើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ នៅ​ទីបំផុត សមត្ថកិច្ច​ក៏បាន​ឈានទៅ​ឃាតករ​ខាងលើនេះ​តែម្តង ។

​ប៉ូលីស​និយាយថា ជនសង្ស័យ​បាន​សារភាព​សម្លាប់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ដែលជា​ប្រពន្ធ​របស់​មិត្តភក្តិ​ខ្លួន​ម្នាក់ ។ យោងតាម​ចម្លើយសារភាព ឃាតករ និង​ស្ត្រី​រងគ្រោះ បាន​លួចលាក់​សា​ហាយ​ស្មន់នឹងគ្នា និង​បាន​កើតជា​អំពើហិង្សា បន្ទាប់ពី​នាង​ប្រមាថ​ភាពជា​បុរស​របស់គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ផ្ទុះ​កំហឹង និង​ឈានទៅ​ច្របាច់ក​សម្លាប់​នាង​តែម្តង ខណៈ​នៅក្នុង​រថយន្ត ។​

Kholik បាន​ពន្យល់ថា គាត់​បាន​នាំយក​សាកសព​របស់​ជ​ន​រងគ្រោះ ទៅ​កប់​នៅក្នុង​ទីកន្លែង​បញ្ចុះសព​មួយ​ទាំងយប់ ។ ប៉ុន្តែ ពុំ​នឹកស្មានថា ជើង​របស់​នាង​នៅតែ​ចេញ​ខាងក្រៅ​ផ្នូរ​នោះទេ ។​

​ទោះជា​យ៉ាងណាក៏ដោយ Kholik ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត ដែល​អាច​ប្រឈម​ជាប់គុក​អស់​មួយជីវិត ឬ ទោស​ប្រហារជីវិត ៕ ចន្ទី​

spot_img
×