Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ជាង ៦៣២​លាន​ដុល្លារ ក្នុង​រយៈពេល​២៥​ឆ្នាំ លើ​ថ្លៃ​ព្យាបាល​ជំងឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជិត ១៧​លាន​ករណី​

spot_img

​ភ្នំពេញ ៖ រយៈពេល ២៥​ឆ្នាំនេះ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំណាយ​ថវិកា​សរុប ៦៣២​លាន​ដុល្លារ​លើ​ថ្លៃ​ចំណាយ​ថ្នាំ​សម្រាប់​ព្យាបាល​កុមារ ប្រាក់ខែ​បុគ្គលិក ប្រាក់ខែ​សន្តិសុខ រួមជាមួយ​នឹង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀតផង​ដែរ​។ ២៥​ឆ្នាំនេះ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១.៨៥៣.៥១០​ករណី ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ ២៤៥.៥៩១​នាក់ បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ (​គន្ធបុប្ផា​ទី​៣)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺមាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បើកទ្វារ​ផ្តល់​សេវា​ព្យាបាល​កុមារ មាន​ជំងឺ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ រយៈពេល​២៥​ឆ្នាំនេះ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប ១៦.៨២២.២២៥​ករណី​។ មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​គ្រួសារ​អ្នកជំងឺ​មកពី​គ្រប់​ច្រក​ល្អក​នៃ​ផ្ទៃ​ប្រទេស​។ គ្រួសារ​នៃ​អ្នកជំងឺ​របស់​យើង ភាគច្រើន​មាន​ជីវភាព​ទីទ័លក្រ ។ ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​គូសបញ្ជាក់ថា រយៈពេល ២៥​ឆ្នាំនេះ ខ្លួន​បាន​ក្លាយទៅជា​មន្ទីរពេទ្យ​គំរូ​មួយ ហើយ​កាកបាទក្រហមកម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ស្គាល់ និង​អរគុណ ដល់​សកម្មភាព​ដ៏​ជោគជ័យ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ថា បាន​ចូលរួម​ដល់​ការកាត់បន្ថយ អត្រា​ស្លាប់​របស់​មាតា និង​កុមារ នៅ​កម្ពុជា​។ ២៥​ឆ្នាំ​កន្លងទៅ មូល​និ​ធី​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់ ៦៣២ លាន​ដុល្លារ​អាមេរិក​។ ទោះជា​យ៉ាងហ្នឹង ក៏ត្រូវ​បាន​គេ​កត់ត្រា​ទុកជា​សកល​ថា មន្ទីរពេទ្យ​យើង​មាន​ប្រសិទ្ធភាព​ព្យាបាល​ជាសះស្បើយ​ខ្ពស់​ល្អ​លើសគេ ធៀប​ទៅនឹង​ការចំណាយ​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​អរគុណ​ដល់​ការគាំទ្រ​របស់​សប្បុរស​ជន​ទាំងអស់ ដែល​ញ៉ាំង​ឲ្យ​បុគ្គលិក​កម្ពុជា​ប្រមាណ ២៥០០​នាក់ សម្រេចបាន​ស្នាដៃ​ធំធេង​នេះ ហើយ​ដែល​យើងខ្ញុំ សូម​សម្តែង​នូវ​ទឹកចិត្ត​អំណរ​អរគុណ​យ៉ាង​ជ្រាល​ជ្រោ ។ ប្រាក់​១​ហ្វ្រ​ង់ ឬ​១​ដុល្លារ គឺ​ពិតជា​ការចូលរួមចំណែក ជួយ​ព្យាបាល ជួយសង្គ្រោះ​ជីវិត និង​ជួយ​ការពារ​ជំងឺ​៕ ដោយ​៖​កូ​ឡាប​

spot_img
×