Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ភ្លៀងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

spot_img

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ក្រសួងធនធានទឹក បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ៖ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងសូមបន្តបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងបញ្ជាក់ថា ឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់រយៈកម្បស់ខ្ពស់ បាននិងកំពុងគ្របដណ្តប់លើកម្ពុជា ដែលឥទ្ធិពលនេះ នឹងបន្តឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសបណ្តាក្រុងស្រុក នៃខេត្តភាគខាងកើត តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។ ទន្ទឹមនេះមានខ្យល់នៅរយៈកម្ពស់ខ្ពស់ បាននិងកំពុងបក់មកពីទិសទក្សិណ ហើយនឹងបន្តងាកមកពីទិសនិរតី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×