Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឈឺឆ្អាល​រឿង «​នរគ​បាល​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ម្នាក់​អត់​ពាក់មួក​សុវត្ថិភាព​» ចេញ​ឃ្លី​ប​មួយ​… មានអី អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ស្វាគមន៍​សុទ្ធតែ​ពាក្យ​….

spot_img

​រឿងរ៉ាវ​ទាក់ទង​នឹង​មន្ត្រីនគរបាល​ម្នាក់ ប្រើ​អំពើហិង្សា​ទៅលើ​ស្ត្រី​ជា​គ្រូពេទ្យ​ម្នាក់ បាន​ក្លាយជា​ព័ត៌មាន​ដ៏ក្តៅគគុក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង កាលពីពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។ ជាមួយគ្នា​នោះ​ផងដែរ ក៏មាន «​តារា​» ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលមាន​និន្នាការ​គាំទ្រ​ទាំង​ខាង​ស្ត្រី​រងគ្រោះ ឬ ខាង​ភាគី​មន្ត្រី​នរគ​បាល​រង​ការចោទប្រកាន់ ក៏​បានចេញ​វីដេអូ​ឃ្លី​ប​បញ្ចេញ​ជា​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​ ។

​ប៉ុន្តែ ការទាញយក​ហេតុផល​ផ្សេងៗ​របស់​ពួកគាត់ ដែល​ហាក់​គាំទ្រ​ខាង​មន្ត្រី​នរគ​បាល ហើយ​ស្តីបន្ទោស​ទៅលើ​ស្ត្រី​រងគ្រោះ​ដែល​ជិះ​ម៉ូតូ​បំពាន​ច្បាប់​ចរាចរណ៍​ទាំងស្រុង​នោះ បែរជា​ត្រូវ​រង​ព្រនង់​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ។ ជាក់ស្តែង បុរស​ម្នាក់​ដែល​បានចេញ​វីដេអូ​ឃ្លី​ប លើកឡើង​គាំទ្រ​ដល់​មន្ត្រី​សមត្ថកិច្ច​យើង​ដែល​ខិតខំ​បម្រើ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើនេះ ដោយ​ចោទប្រកាន់ថា ស្ត្រី​រងគ្រោះ​នោះ​បំពាន​ច្បាប់​ចរាចរណ៍​ខុស​ទាំងស្រុង បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​គាំទ្រ​ខាង​ស្ត្រី​រងគ្រោះ​ផ្ទុះ​កំហឹង​រិះគន់ និង​ជេរប្រមាថ​កប់ៗ​មាត់​តែម្តង ។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដាក់ឈ្មោះថា ឡា ត្បូងឃ្មុំ បុរស​រូបនេះ​បាន​ផ្តើម​ចំណង​នៃ​ឃ្លី​ប​ថា​៖

គួររម្លឹកផងដែរថា ហេតុការណ៍​ដែល​មន្ត្រី​នគរបាលស័ក្តិ២ ​ប្រើ​អំពើហិង្សា​ទះកំភ្លៀង​ទៅ​លើ​ស្រ្តី​​ខាងលើ​នេះ បានកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

spot_img
×