Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​សំ​យ៉ាប​អគារ​ផ្សារ​ម៉ាក្រូ សង្កត់​បុរស​ម្នាក់ រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ ៖ បាក់​សំ​យ៉ាប​អគារ​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ បណ្តាលឱ្យ​ធ្លាក់​សង្កត់​លើ​បុគ្គលិក​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ ទីតាំង​នៅ​ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

​ករណី​នេះ​កើតឡើង​ដោយ​ការធ្វេសប្រហែស គឺ​មាន​រថយន្ត​កុងតៃន័រ​មួយ​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1981 របស់​ក្រុមហ៊ុន​ផែស្ងួត តេង​ឡាយ បើក​ចូល​ផ្សារ​ទំនើប​ម៉ា​ក្រូ ដើម្បី​ដាក់​ឥ​វ៉ាន់ ហើយ​ជ្រុល​ទាក់​ដំបូល​សំ​យ៉ាប អគារ បណ្តាលឲ្យ​បាក់​ធ្លាក់​សង្កត់​លើ​បុគ្គលិក​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ។ បន្ទាប់ពី​កើតហេតុ ក្រុម​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព ប៉ុន្តែ​ត្រូវ​អ្នកគ្រប់គ្រង​ផ្សារ គំរាម​ឲ្យ​អ្នកសារព័ត៌មាន លុប​រូបភាព​ចោល​ឲ្យអស់ ។​

​ជនរងគ្រោះ ឈ្មោះ សុខ កាន ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ របួសធ្ងន់ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×